ទៅថៃ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ត្រៀមលុយ ៣០ដុល្លារឲ្យប៉ូលិសទៅ!

  • 2017-12-18 10:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​កាដូ​សម្រាប់​ពិធីបុណ្យ​ណូអែល ពោល​គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី២៥ ខែ​ធ្នូ ឆ្នាំ២០១៧ តទៅ អ្នក​ដែល​ជិះ​ម៉ូតូ​នៅ​ក្នុង​ទីក្រុង​បាងកក ដោយ​មិន​មាន​ពាក់​មួក​សុវត្ថិភាព គួរ​តែ​ត្រៀម​លុយ ១ ០០០បាត ឬ ៣០ដុល្លារ សម្រាប់​បង់​ថ្លៃ​ផាក​ពិន័យ​ឲ្យ​ហើយ​ទៅ។

រឹតតែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​គឺ ប៉ូលិស​អាច​នឹង​រឹបអូស​យក​ម៉ូតូ រហូត​ទាល់​តែ​អ្នក​បើកបរ អាច​រក​មួក​សុវត្ថិភាព​មក​ពាក់​បាន។ ច្បាប់​ដ៏​តឹងតែង​ថ្មី​នេះ ក៏​ត្រូវ​បាន​អនុវត្ត​ចំពោះ​អ្នក​ជិះ​ពី​ក្រោយ​ផង​ដែរ។

គំនិត​ផ្ដួចផ្ដើម​នេះ គឺ​ជា​ផែនការ ៣ផ្នែក​របស់​រដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរ នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​ជាប់​ឈ្មោះ​ជា ប្រទេស​មាន​គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក​សម្រាប់​អ្នក​បើកបរ​ម៉ូតូ

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​នេះ​អ្នក​ដែល​បើកបរ​ម៉ូតូ ដោយ​មិន​ពាក់​មួក​សុវត្ថិភាព ក៏​ត្រូវ​ប៉ូលិស​ចាប់​ដែរ ប៉ុន្តែ​មិន​ផាក​ពិន័យ​ឡើយ គ្រាន់តែ​រឹបអូស​យក​ម៉ូតូ​ទុក រហូត​ដល់​អ្នក​បើកបរ​ទិញ​មួក​សុវត្ថិភាព។

គួរ​បញ្ជាក់​ថា គ្រប់​ស្ថានីយ​ប៉ូលិស​ទាំង​អស់ ចំនួន ៨៨ នៅ​ទីក្រុង​បាងកក នឹង​អនុវត្ត​ច្បាប់​នេះ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី