ពាក្យ​អ្នក​ម្ដាយ​តែង​ផ្ដាំ​កូន «ធ្វើការកុំខ្លាចនឿយ កុំខ្លាចហត់ ត្រូវតែតស៊ូ ទើបចម្រើនរុងរឿង»

  • 2017-12-19 03:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​មួយ​ឃ្លា ​ដែល​អ្នកស្រី សូ សម្បត្តិ ម្ចាស់​សិប្បកម្ម​កំប្លោក​ភ្នំ​ក្រោម ខេត្ត​សៀមរាប តែងតែ​ផ្ដែផ្ដាំ​កូន​ចៅ​ឲ្យ​ប្រឹងប្រែង​ក្នុង​ឆាក​ជីវិត​នោះ​គឺ “ធ្វើការ​កុំ​ខ្លាច​នឿយ កុំ​ខ្លាច​ហត់ ត្រូវតែ​តស៊ូ ទើប​ចម្រើន​រុងរឿង”។

ពាក្យ​មួយ​ឃ្លា​ខាង​លើ​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដែល​ស្រ្តីវ័យ ៥១ឆ្នាំ ​តែង​ផ្ដាំ​កូន​ចៅ ព្រោះ​ទ្រឹស្ដី​ទាំង​នោះ ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​មក​ហើយ ទម្រាំ​អ្នកស្រី​ក្លាយ​ជា​ម្ចាស់​សិប្បកម្ម​កំប្លោក​ល្បីល្បាញ​មួយ​រូប​នៅ​ ខេត្ត​សៀមរាប ហើយ​សិប្បកម្ម​មួយ​នេះ​ល្បី​ដល់​បរទេស​ទៀត​នោះ។

អ្នកស្រី​សម្បត្តិ ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ២០០០ គឺជា​ទាហាន​កង​ការពារ​ឃ្លាំង​នៅ​ភ្នំ​ក្រោម ដែល​ឆ្លង​កាត់​ការ​ហ្វឹកហាត់ និង ស៊ីអត់​ស៊ីឃ្លាន​ នៅ​អំឡុង​ពេល​តស៊ូ។ ចាប់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១០ អ្នក​ស្រី​ ជា​ទាហាន​ផង និង​ឆ្លៀត​ធ្វើ​ស្រែចម្ការ​ផង ប្រើប្រាស់​កម្លាំង​សុទ្ធសាធ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ទាំង ៥នាក់ ស្រី ៤ ប្រុស ១។

នៅ​អំឡុង​ឆ្នាំ​ ២០១០ អ្នក​ស្រី បាន​រៀនសូត្រ ពី​គ្រូ​ជនជាតិ​ជប៉ុន ច្នៃ​កំប្លោក​ធ្វើ​ជា​កាបូប និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង ដោយ​អ្នក​ស្រី​ជា​មនុស្ស​មាន​ការប្រឹងប្រែង និង​យក​ចិត្ត​ទុក​ផង បាន​ក្លាយ​ទៅ​ជា​អ្នក​ច្នៃ​កាបូប​ធ្វើ​ពី​កំប្លោក​បាន​ស្អាត​ជាង​គេ រហូត​ក្លាយ​ជា​សិប្បកម្ម​កំប្លោក​ល្បីល្បាញ​ជាង​គេ​នៅ​ភ្នំ​ក្រោម៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី