ញ៉ាំសាច់គោរាល់ដង ឃើញទឹកក្រហមៗនោះ តាមពិតមិនមែនឈាមទេ (វីដេអូ)
- 2017-12-19 08:31:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំសាច់គោរាល់ដង ឃើញទឹកក្រហមៗនោះ តាមពិតមិនមែនឈាមទេ (វីដេអូ)
ចន្លោះមិនឃើញ
ជាធម្មតាសាច់គោឆៅតែងមានសារធាតុរាវដូចជាឈាម ថ្វីបើពណ៌ក្រហមរបស់វាមើលទៅដូចជាឈាមក៏ដោយ ប៉ុន្តែធាតុរាវនោះមិនមែនជាឈាមនោះទេ។ តើសារធាតុរាវពណ៌ក្រហមដែលចេញពីសាច់គោនោះជាអ្វីឲ្យពិតប្រាកដ?
តាមពិតទៅ សាច់គោមានសារធាតុរាវក្រហមនោះដោយសារតែការបង្កកវាដើម្បីដឹកជញ្ជូនប៉ុណ្ណោះ។ សារធាតុនោះផ្ទុកទៅដោយទឹក និង Myoglobin ដែលជាប្រូតេអ៊ីននៅក្នុងសាច់ដុំ។
សាច់ភាគច្រើនផ្ទុកទៅដោយជាតិខ្លាញ់ ស្ករ និងរ៉ែ ៥% ប្រូតេអ៊ីន ២០% និងទឹក ៧៥%។ នៅពេលដែលអ្នកបង្កកសាច់ នោះទឹកនឹងរីកមាឌហើយប្រែទៅជាទឹកកក ហើយទៅបំបែកកោសិការបស់សាច់ដុំ។ នៅពេលដែលទឹកកករលាយ វានាំយក Myoglobin ដែលមានជាតិដែកទៅជាមួយ។ ហេតុនេះហើយ បានជាវាធ្វើឲ្យសាច់មានពណ៌ក្រហម ហើយសារធាតុរាវដែលហូរចេញមានពណ៌ក្រហមផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មិនថាសាច់គោមានពណ៌ក្រហមឬអត់នោះទេ មនុស្សយើងនៅតែញ៉ាំវាដដែល ហើយជាមធ្យមជនជាតិអាមេរិកម្នាក់ បរិភោគសាច់គោ និងសាច់ជ្រូកជាង ១០០ ផោន (៤៥ គីឡូក្រាម) ក្នុងមួយឆ្នាំ៕
វីដេអូ ៖
ចុចអាន ៖
មកស្គាល់កំពូលអ្នកមានបំផុត ទាំង១១នៅចិន ខណៈ Jack Ma បានត្រឹមលេខ៣
រឿងរ៉ាវ១០យ៉ាង មនុស្សសម័យមុនធ្លាប់ធ្វើ តែមនុស្សសម័យនេះ គិតថាចម្លែកបំផុត!