យោងតាមរបាយការណ៍មួយរបស់វិទ្យាស្ថានស្រាវជ្រាវ Hurun ដែលបានចេញផ្សាយ កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅនេះ បានឲ្យដឹងថា លោក Xu Jiayin ប្រធានក្រុមហ៊ុន Evergrande Real Estate Group បានក្លាយជា អ្នកមានបំផុតនៅប្រទេសចិន ជាមួយនឹងទ្រព្យសម្បត្តិ ២៩០ពាន់លានយ័ន (៤៣,៨៤ពាន់លានដុល្លារ)។
ខាងក្រោមនេះគឺជាកំពូលអ្នកមានបំផុតទាំង១១ នៅប្រទេសចិន ប្រចាំឆ្នាំ២០១៧៖
#១០ លោក Li Shufu
- ទ្រព្យសម្បត្តិ៖ ១១០យ័ន (១៦,៦៣ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ Zhejiang Geely Holding Group
- ឧស្សាហកម្ម៖ ផលិតរថយន្ត
#១០ (ស្ទួន) លោក Ding Lei
- ទ្រព្យសម្បត្តិ៖ ១១០យ័ន (១៦,៦៣ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ NetEase Inc
- ឧស្សាហកម្ម៖ ព័ត៌មានវិទ្យា និង កម្សាន្ត
#៨ លោក Yan Hao
- ទ្រព្យសម្បត្តិ៖ ១១៥យ័ន (១៧,៣៨ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ China Pacific Construction Group
- ឧស្សាហកម្ម៖ ផ្លូវ
#៨ (ស្ទួន) លោក He Xiangjian
- ទ្រព្យសម្បត្តិ៖ ១១៥យ័ន (១៧,៣៨ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ Midea Group
- ឧស្សាហកម្ម៖ ឧបករណ៍ក្នុងផ្ទះ
#៧ លោក Li Yanhong
- ទ្រព្យសម្បត្តិ៖ ១២៥យ័ន (១៨,៩០ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ Baidu Inc
- ឧស្សាហកម្ម៖ កម្មវិធី Search Engine
#៦ លោក Wang Wei
- ទ្រព្យសម្បត្តិ៖ ១៥០យ័ន (២២,៦៧ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ SF Express Group
- ឧស្សាហកម្ម៖ ដឹកជញ្ជូន
#៥ លោក Wang Jianlin
- ទ្រព្យសម្បត្តិ៖ ១៥៥យ័ន (២៣,៤៣ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ Dalian Wanda Group
- ឧស្សាហកម្ម៖ អចលនទ្រព្យ និង វប្បធម៌
#៤ លោក Yang Huiyan
- ទ្រព្យសម្បត្តិ៖ ១៦០យ័ន (២៤,១៩ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ Country Garden Holdings
- ឧស្សាហកម្ម៖ អចលនទ្រព្យ
#៣ លោក Ma Yun (Jack Ma)
- ទ្រព្យសម្បត្តិ៖ ២០០យ័ន (៣០,២៣ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ Alibaba Group Holding
- ឧស្សាហកម្ម៖ ពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) និង បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)
#២ លោក Ma Huateng
- ទ្រព្យសម្បត្តិ៖ ២៥០យ័ន (៣៧,៧៩ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ Tencent Holdings
- ឧស្សាហកម្ម៖ ព័ត៌មានវិទ្យា និង កម្សាន្ត
#១ លោក Xu Jiayin
- ទ្រព្យសម្បត្តិ៖ ២៩០យ័ន (៤៣,៨៤ពាន់លានដុល្លារ)
- ក្រុមហ៊ុន៖ Evergrande Real Estate Group
- ឧស្សាហកម្ម៖ អចលនទ្រព្យ និង វិនិយោគ
ចុចអាន៖
ប្រភព៖
Chinadaily
ប្រែសម្រួល៖ សេង ឡុង