ជិះបុកឡាន Rolls-Royce ត្រូវម្ចាស់ទាមទារឲ្យលក់ផ្ទះ ដើម្បីសងថ្លៃខូចខាត

  • 2017-12-14 02:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ បុរស​ជន​ជាតិ​ចិន​ម្នាក់​បាន​បើក​បរ​រថយន្ត​ម៉ាក Hyundai មួយ​គ្រឿង​នៅ​ខេត្ត Shenyang ហើយ​ក៏​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ទំនើប​ម៉ាក Rolls-Royce ធ្វើ​ឲ្យ​ម្ចាស់​ឡាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង និង​បាន​បញ្ជា​ឱ្យ​លក់​ផ្ទះ​ដើម្បី​សង​ថ្លៃ​ខូចខាត​ទៀត​ផង។

សាក្សី​បាន​អះអាង​ថា​ ម្ចាស់​រថយន្ត Rolls-Royce ខឹង​សម្បារ​យ៉ាង​ខ្លាំង ហើយ​ពាក្យ​ដំបូង​ដែល​លោក​បាន​និយាយ​បន្ទាប់​ពី​ការ​បុកគ្នា​នោះ​គឺ "លក់​ផ្ទះ​របស់​អ្នក​ឯង​ទៅ!" ។ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​បើក​បរ​រថយន្ត Hyundai មាន​ភាព​តក់​ស្លុត​យ៉ាង​ខ្លាំង​ នៅ​ពេល​អាជ្ញាធរ​កំពុង​ស្ទាប​ស្ទង់​មើល​រថយន្ត​ដែល​ខូច​ខាត។

យោង​តាម​កាសែត Beijing Morning Post បាន​ឱ្យ​ដឹង​ថា​រថយន្ត Rolls-Royce នេះ​មាន​តម្លៃ​ចន្លោះ​ពី ៤ លាន​ទៅ ១៤ លានយ័ន (៦០៤ ០០០ ដុល្លារ ទៅ ២,១ លានដុល្លារ) ខណៈ​ដែល​គ្រាន់​តែ​រូប​សញ្ញា​ខាង​មុខ​របស់​វា​មាន​តម្លៃ​រហូត​ទៅ​ដល់ ២៤០ ០០០ យ៉ន់ (៣៦ ២៥០ ដុល្លារ) បាត់​ទៅ​ហើយ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម​ៗ អ្នក​និយម​លេង​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន​មួយ​ចំនួន និយាយ​ថា​ទង្វើ​របស់​ម្ចាស់​រថយន្ត Rolls-Royce នេះ​ធ្វើ​ឲ្យ​មាន​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម។

ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បាន​បញ្ចេញ​មតិ​ថា ការ​ដែល​ម្ចាស់​រថយន្ត Rolls-Royce ស្នើ​សុំ​ឲ្យ​ម្ចាស់​រថយន្ត Hyundai លក់​ផ្ទះ​ដើម្បី​សង​ការ​ខូច​ខាត​គឺ​សម​ហេតុ​សមផលហើយ ដោយ​សារ​តែ​ប្រាក់​ធានារ៉ាប់រង​មិន​គ្រប់​គ្រាន់​សម្រាប់​ថ្លៃ​ខូច​ខាត​របស់​រថយន្ត​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី