ស្រ្តីម្នាក់ មិនដែលបោកស្រោមខ្នើយ អស់៥ឆ្នាំ ចុងក្រោយ ចេះតែរមាស់ភ្នែក ស្រាប់តែរកឃើញ...

  • 2017-12-13 02:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​ចិន​ម្នាក់ បាន​ស្វះស្វែង​រក​ការ​ព្យាបាល​អាការៈ​រមាស់​ភ្នែក​របស់​នាង ហើយ​ចុង​ក្រោយ​ទើប​ដឹង​ថា នាង​មាន​ប៉ារ៉ាស៊ីត​ជាង ១០០ក្បាល កំពុង​រស់​នៅ​ក្នុង​រោមភ្នែក និង​ត្របកភ្នែក​របស់​នាង។

ស្ត្រី​ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Xu បាន​ប្រាប់​ក្រុម​គ្រូពេទ្យ នៅ​ក្នុង​ទីក្រុង Wuhan នៃ​ខេត្ត Hubei ប្រទេស​ចិន ថា នាង​មាន​អាការៈ​រមាស់​ភ្នែក និង ក្រហមភ្នែក​អស់​រយៈពេល ២ឆ្នាំ​មក​ហើយ ប៉ុន្តែ​យូរ​ទៅ​ក៏​ស៊ាំ​នឹង​បញ្ហា​នេះ។

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​គ្រូពេទ្យ​សួរនាំ​ពី​អនាម័យ​នៅ​ផ្ទះ​របស់​នាង ពេល​នោះ​នាង​បាន​សារភាព​ថា នាង​កំពុង​ប្រើប្រាស់​ស្រោម​ខ្នើយ ដែល​មិន​បាន​បោក​សម្អាត តាំង​ពី​ឆ្នាំ២០១២ មក​ម្ល៉េះ។

ស្ត្រី​ខាង​លើ​បាន​រស់​នៅ​ជាមួយ​អាការៈ​បែបនេះ ជាង​២ឆ្នាំ​មក​ហើយ និង​បាន​ប្រាប់​គ្រូពេទ្យ​ថា នាង​បាន​ព្យាបាល​ការ​រមាស់​នេះ ដោយ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក។ យ៉ាងណាមិញ នៅ​ពេល​ដែល​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​រោម​ភ្នែក​របស់​នាង​រឹង និង​ត្របក​ភ្នែក​ជាប់​គ្នា​តែម្ដង។

ក្នុង​អំឡុង​ពេល​ពិនិត្យ គ្រូពេទ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​រក​ឃើញ​ប៉ារ៉ាស៊ីត​ជាង ១០០ក្បាល​នៅ​លើ​ត្របកភ្នែក​របស់​នាង ខណៈ​នាង​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​រោគ​សញ្ញា ដូចជា រលាក​ត្របកភ្នែក , ជំងឺ​ភ្នែក​ក្រហម និង រលាក​រោមភ្នែក​ផង​ដែរ។

គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​មិន​លាង​សម្អាត​ខ្នើយ​រយៈពេល ៥ឆ្នាំ និង​កង្វះ​លំហូរ​ខ្យល់​នៅ​ក្នុង​បន្ទប់​ដេក ទើប​ធ្វើ​ឲ្យ​នាង​ស្ថិត​នៅ​កម្រិត​គ្រោះថ្នាក់​មួយ​បែប​នេះ។

យ៉ាងណាក៏ដោយ នៅ​ចុង​បញ្ចប់ ស្ត្រី​ឈ្មោះ Xu រូប​នេះ បាន​ជា​សះស្បើយ​វិញ បន្ទាប់​ពី​ទទួល​បាន​ការព្យាបាល៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី