អ្នកជំងឺដកខ្យល់ជិតស្លាប់ គ្រូពេទ្យសង្កត់ទ្រូងជាង ១៥០០០ដង ជួយឲ្យរស់ឡើងវិញ
- 2017-11-13 07:35:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំងឺដកខ្យល់ជិតស្លាប់ គ្រូពេទ្យសង្កត់ទ្រូងជាង ១៥០០០ដង ជួយឲ្យរស់ឡើងវិញ
ចន្លោះមិនឃើញ
តាមកាសែត Oriental Daily បានឲ្យដឹងថាហេតុការណ៍នេះកើតឡើងនៅឯមន្ទីរពេទ្យ Liuzhou City កាលពីរសៀលថ្ងៃចន្ទសប្ដាហ៍មុននៅពេលដែលអ្នកជំងឺម្នាក់មានអាការៈប្រកាច់ដកខ្យល់ និងត្រូវការការសង្គ្រោះបន្ទាន់។
គ្រូពេទ្យបានព្យាយាមជួយសង្គ្រោះបុរសវ័យ ២២ឆ្នាំរូបនេះ នៅពេលដែលឃើញថាអ្នកជំងឺនោះស្ទើរឈប់ដកដង្ហើម និងជីពចរឈប់លោត។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យបានប្រើប្រាស់មធ្យោបាយជួយសង្គ្រោះដូចជា ប្រើប្រាស់ឧបករណ៍ឆក់ដើមទ្រូង ការជួយសង្គ្រោះបេះដូង និងការចាក់បញ្ចូលថ្នាំជាដើម។
បើផ្អែកលើគោលការណ៍របស់មន្ទីរពេទ្យ ប្រសិនជាការសង្គ្រោះចំណាយពេលច្រើនជាង ៣០នាទីហើយអ្នកជំងឺនៅតែមិនដឹងខ្លួនទេនោះ គ្រូពេទ្យអាចបញ្ឈប់បាន។ ប៉ុន្តែលោក Zhou Hong នាយកផ្នែកសង្គ្រោះបន្ទាន់បានតាំងចិត្តថានឹងជួយសង្គ្រោះបុរសវ័យក្មេងរូបនេះ ដោយសារតែគាត់បានវិភាគឃើញថាអ្នកជំងឺរូបនេះអាចនឹងមានសង្ឃឹមរស់។
លោក Zhou បាននិយាយថា "កុំបោះបង់!" ហើយនិងបានជំរុញគ្រូពេទ្យទាំងអស់បន្តជួយសង្គ្រោះ នៅពេលដែលគាត់ព្យាយាមសង្កត់ទ្រូងរបស់អ្នកជំងឺ។
ទីបំផុត ក្រោយពីការជួយសង្គ្រោះបេះដូងអស់រយៈពេលពីរម៉ោង និងការសង្កត់បេះដូងប្រហែលជា ១៥០០០ ដងរួចមក ក្រុមគ្រូពេទ្យទាំងអស់ក៏អាចជួយជីវិតបុរសវ័យក្មេងរូបនេះអោយរួចផុតពីសេចក្ដីស្លាប់ ហើយនិងបានបញ្ជូនរូបគេទៅកាន់បន្ទប់ ICU ដើម្បីទទួលការព្យាបាលបន្តទៀត៕
ចុចអានអត្ថបទ៖
អ្នកគ្រូពេទ្យក្រមុំដ៏ស្រស់ស្អាត មានបំណងធំពីរគួរឱ្យកោតសសើរ (មានវីដេអូ)
គ្រូពេទ្យ ប្រាប់ពីវិធីដោះស្រាយ ចំពោះការមករដូវលើកដំបូង
អ្នកគ្រូពេទ្យស្អាតវ័យក្មេង៣រូប កំពុងអន្ទងចិត្តអ្នកជំងឺ និងអ្នកលេងហ្វេសប៊ុក