វត្តឈើខ្ពស់បំផុតនៅអាស៊ី ត្រូវភ្លើងលេបត្របាក់រាបដល់ដី គួរឲ្យរន្ធត់ (មានវីដេអូ)

  • 2017-12-12 06:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៧ មាន​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​វត្ត​ឈើ​កម្ពស់ ១៦ជាន់​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ នៅ​ក្នុង​ប្រទេស​ចិន បណ្ដាល​ឲ្យ​ខ្ទេច​ហ្មត់​រាប​ដល់​ដី​តែម្ដង។

អគារ Lingguan Tower ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា វត្ត​ឈើ​ខ្ពស់​បំផុត​នៅ​អាស៊ី ត្រូវ​ភ្លើង​ឆាបឆេះ​រាប​ដល់​ដី ក្នុង​រយៈពេល​ប្រហែល ៤ម៉ោង​ប៉ុណ្ណោះ។

អគ្គីភ័យ​ត្រូវ​គេ​រាយការណ៍​ថា បាន​ចាប់ផ្ដើម​ចេញ​ពី​សាល​មួយ​នៅ​ក្រោម​វត្ត ហើយ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ១២ និង ៤០នាទី​ថ្ងៃត្រង់ នៅ​សាល Main Hall of the Nine Dragons Monastery នៃ​អគារ Lingguan Tower ដែល​ស្ថិត​ក្នុង​ទីក្រុង Mianzhu ខេត្ត Sichuan ប្រទេស​ចិន។

ទោះ​ជា​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ជនរងគ្រោះ​ណា​មួយ​ឡើយ​នៅ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នោះ។ គួរ​ឲ្យ​ដឹង​ថា សំណង់​ដ៏​អស្ចារ្យ​នេះ​បាន​ឈរ​នៅ​លើ​ផ្ទៃ​ដី ប្រមាណ​ជាង ៨០០ម៉ែត្រការ៉េ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី