អ្នក​បញ្ចូល​សំឡេង​តួអង្គ​ Daphne Blake ក្នុង​រឿង Scooby-Doo ទទួល​មរណភាពហើយ

  • 2017-12-20 05:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​ Heather North ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​បញ្ចូល​សំឡេង​តួអង្គ Daphne Blake ក្នុង​រឿង Scooby-Doo បាន​ស្លាប់​ក្នុង​អាយុ​ ៧១​ឆ្នាំ​ដោយ​សារ​ជំងឺ​ចាស់ជរា​ ដែល​យាយី​ជា​យូរ​មក​ហើយ។

ទី​លំនៅ​នៅ​ទី​ក្រុង Studio City រដ្ឋ​ កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ តារា​រូប​នេះ​ក៏​បាន​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ផង​ដែរ​ ដូច​ជា​រឿង​ "Love American Style”, “Adam-12” និង "Days of Our Lives” ជា​ដើម។

កាល​បរិច្ឆេទ​នៃ​ការ​ស្លាប់​របស់​នាង​ គឺ​នៅ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ដោយ​មាន​សមាជិក​គ្រួសារ​នៅ​ជាមួយ​គ្នា​ នេះ​បើ​តាម​មិត្តភ័ក្ដិ​របស់​នាង​ Jodie Mann និយាយ​ប្រាប់​សារព័ត៌មាន The Hollywood Reporter។

តារា​រូប​នេះ​បាន​ចាប់​ផ្ដើម​បញ្ចូល​សំឡេង​ឲ្យ​តួអង្គ​ Daphne នេះ​តាំង​ពី​ឆ្នាំ ១៩៧០​មក​ម្ល៉េះ ​ដែល​​ជា​រដូវ​កាល​ទី​ពីរ​ របស់​ភាពយន្ត​គំនូរជីវចល​នេះ ដោយ​បាន​ជំនួស​ Stefanianna Christopherson។

Heather North និង​ស្វាមី H Wesley Kenney

បន្ទាប់​មក​នាង​ក៏​ចាប់​ផ្ដើម​សម្ដែង​នៅ​ក្នុង​រឿង​ជា​ច្រើន​ទាក់​ទង​នឹង Scooby-Doo ព្រម​ទាំង​រឿង​ភាគ​ទូរទស្សន៍​ផ្សេងៗ​ផង​ដែរ៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម