មានរឿងអ្វី ប៊ី សុធារី បដិសេធដាច់ខាតការសម្តែងភាពយន្ត
- 2018-07-16 10:58:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងអ្វី ប៊ី សុធារី បដិសេធដាច់ខាតការសម្តែងភាពយន្ត
ចន្លោះមិនឃើញ
កញ្ញា ប៊ី សុធារី ឆ្លើយចំៗបង្ហាញជំហររបស់ខ្លួនយ៉ាងរឹងមឹងក្នុងវិស័យដើរម៉ូដ ព្រោះជាក្តីស្រលាញ់របស់នាងតាំងពីអាយុ ១៤ឆ្នាំមកម្ល៉េះ ហើយក៏មិនដែលនឹកចង់បោះបង់ក្តីស្រមៃម្តងណាឡើយ។ នៅឆ្នាំ២០១៦ កញ្ញាស្រស់សោភាបានសម្រេចក្តីសុបិនរបស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ១ កញ្ញាឯកកម្ពុជា។
ក្រោយពេលគ្រងមកុដ ទោះបីមានការទទូចសុំការចូលរួមសម្តែងក្នុងខ្សែភាពយន្តយ៉ាងណាក្តី តែកញ្ញាឯករូបនេះនៅមិនអាចទទួលការស្នើសុំបានទេ ព្រោះនាងគិតថាសមត្ថភាពរបស់ខ្លួននៅមិនទាន់ដល់កម្រិតក្នុងការសម្តែងបាននោះទេ ដូច្នេះហើយទើបនាងរើសយកការងារដើរម៉ូដដដែលវិញ ព្រោះជាជំនាញដែលកញ្ញាស្រលាញ់ និងចូលចិត្តតាំងពីក្មេងមកម្ល៉េះ។
ជាក់ស្តែងរហូតពេលនេះកញ្ញាស្រស់សោភារូបនេះបានបញ្ជាក់ឲ្យដឹងថា បើនិយាយពីការចេញទៅចូលរួមប្រកួតក្រៅប្រទេស ម្ចាស់មកុដកញ្ញាកម្ពុជាធ្លាប់បានទៅច្រើនហើយ ចំណែកឯបទពិសោធក៏ច្រើនគួរសមទាក់ទងទៅនឹងព្រឹត្ត ការណ៍ធំនៅលើឆាកអន្តរជាតិ។ "ខ្ញុំមិនដែលគិតថាបោះបង់ទេ តែជាមោទនភាពដែលរូបនាងបាននាំយកវប្បធម៌ជាតិបង្ហាញអ្នកចូលរួមដល់ទរាប់លាននាក់ជុំវិញពិភពលោកបានស្គាល់ប្រទេសកម្ពុជាយើង"។
ទោះជាជាបទពិសោធន៍ទាំងនោះមិនទាន់នាំមកវិញនូវជយលាភីល្អសម្រាប់កម្ពុជា ក៏ដោយតែកញ្ញា ប៊ី សុធារី នឹងខំប្រឹងបន្តទៀតនាឱកាសក្រោយៗទៀត។
សម្រាប់ការថែទាំកញ្ញាឯករូបនេះបានបន្ថែមថាដូចជាគ្មានអ្វីពិសេសទេគ្រាន់តែមានការញាំអាហារទៅតាមរបបអាហារទៀងទាត់និងអាហារដែលមិនប៉ះពាល់ដល់ការឡើងគីឡូហើយធ្វើលំហាត់ប្រាណច្រើនដើម្បីរាងកាយយើងរឹងមាំនឹងមានភាពជឿជាក់ក្នុងការដើរបង្ហាញរាងក្នុងវិស័យដើរម៉ូតគឺទាញទារឲ្យមានភាពជឿជាក់ក្នុងខ្លួនយើង។តាមសម្តីដែលកញ្ញាឯករូបនេះបានរៀបរាប់ខាងលើ
ចង់សឹងច្បាស់យ៉ាងណាទស្សនាវិដែអូខាងក្រោម៖