លេច​ឭ​ថា Juventus រៀប​គម្រោង​ទិញ Marcelo ព្រោះ​គេ​​កំពុង​នឹក Ronaldo

  • 2018-08-29 02:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​របស់​អ៊ីតាលី​ Juventus កំពុង​រៀបចំ​គម្រោង​ស្នើ​​ទិញ​ខ្សែ​ការពារ​ឆ្វេង Marcelo ពី​ក្លឹប​ Real Madrid មុន​ទីផ្សារដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​បិទ​នៅ​ថ្ងៃ​ទី ៣១ ខែ​ សីហា​នេះ។

យោង​តាម​សារព័ត៌មាន​អ៊ីតាលី Tuttosport ឲ្យ​ដឹង​ថា កីឡាករ​ប្រេស៊ីល​​កំពុង​នឹកនា​ដល់​មិត្ត​រួម​ក្រុម​ចាស់ Cristiano Ronaldo ដែល​បាន​ផ្លាស់​ទៅ​ Serie A កាល​ពី​ខែ​មុន។ តាម​គម្រោង Juventus កំពុង​ធ្វើ​ការ​ដាក់​តម្លៃ​៤៥​លាន​ផោន ដើម្បី​ផ្ទេរ​យក Marcelo មក​ចាប់​ដៃ​គូ​ជា​ថ្មី​ជាមួយ Ronaldo ​នៅ​រដូវ​កាល​ថ្មី​នេះ។

យ៉ាង​នេះ​ក្ដី ខ្សែ​ការពារ​វ័យ​៣០​ឆ្នាំ​នៅ​សល់​កុងត្រា​៤​ឆ្នាំ​ទៀត​ ដែល​ជា​ហេតុ​អាច​ធ្វើឲ្យ Madrid នឹង​ដាក់​តម្លៃ​ខ្ពស់​ជាង​នេះ​ ប្រសិន​ពួក​គេ​មាន​ចិត្ត​ចង់​លក់។ Marcelo បាន​ចូលរួម​ជាមួយ​ Real Madrid កាល​ពី​ឆ្នាំ​២០០៧ ផ្ទេរ​ពី​ក្លឹប​នៅ​ប្រេស៊ីល Fluminense និង​​ធ្លាប់​​ជួយ​ក្រុម​ឈ្នះ​ពាន La Liga និង Champions League ​៤​ដង​ដូច​គ្នា៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម