Benzema វ៉ា​កំណត់ត្រា​ដោយ​ការ​ទាត់​បាល់​បញ្ចូល​ទី​ក្លឹប​នៅ La Liga ច្រើន​​​ជាង Ronaldo

  • 2018-09-02 09:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​បារាំង Karim Benzema ​បាន​ស៊ុត​បញ្ចូល​ទី​ទៅ​លើ​ក្រុម​​ទី​៣៣​​នៅ La Liga ដោយ​បាន​វ៉ា​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន។

ការ​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម Leganes កាល​ពី​យប់​មិញ គឺ​ជា​ការ​ស៊ុត​​លើ​​ក្លឹប​បាល់ទាត់​ទី​៣៣​ហើយ ដែល​​ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ធ្វើ​បាន​ដោយ​វ៉ា​កំណត់​ត្រា Ronaldo ដែល​ស៊ុត​លើ​ក្រុម​ទាំង​អស់​នៅ La Liga បាន​ចំនួន​ត្រឹម​ ៣២ ក្រុម។

ដោយ​ឡែក កំពូល​ខ្សែ​ប្រយុទ្ធ Lionel Messi នាំ​មុខ​គេ​ក្នុង​ការ​​ទាត់​បាល់​បញ្ចូល​ទី​ច្រើន​ក្រុម​បំផុត​នៅ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ មាន​ចំនួន​ ៣៦ ក្រុម។

ខ្សែ​ប្រយុទ្ធ Aritz Aduriz របស់ Athletic Bilbao បាន​ស៊ុត​បញ្ចូល​ទី​ទៅ​លើ​ក្រុម​ចំនួន ៣៥ នៅ​ La Liga ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ចម្លែក​ទេ ព្រោះ ចាប់​តាំង​ពី​ផ្តើម​អាជីព​បាល់ទាត់​នៅ ឆ្នាំ​១៩៩៩ មក ពោល​គឺ​ជិត​២០​ឆ្នាំ កីឡា​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ប្រកប​អាជីព​នៅ​អេស្ប៉ាញ​រហូត។

ហេតុផល​នេះ​​ហើយ ដែល​ធ្វើ​ឲ្យ Ronaldo ដែល​បាន​ចាកចេញ​ពី​ Man Utd ​មក​លេង​នៅ​ក្លឹប​យក្ស Real Madrid ​ក្នុង​ឆ្នាំ​២០០៩ អំឡុង​ពេល​ស្របាល​នឹង Benzema មក​ដល់​ Real ដែរ ស៊ុតបាល់​ទៅ​លើ​​គូបដិបក្ខ​បាន​ត្រឹម​៣២​ក្រុម។

​អតីត​ខ្សែប្រយុទ្ធBarcelona ​​កីឡាករ Julio Salinas ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​ស៊ុត​ទៅ​លើ​ក្រុម​ចំនួន ៣៤ ខណៈ​ដែល​ Benzema ឈរ​នៅ​លេខ​​រៀង​ទី​៤ ជាមួយ Hugo Sanchez និងអេស្ប៉ាញ Raul Tamudo។

Benzema និង Bale កំពុង​​សប្បាយ​រក​គ្រាប់​បាល់​នៅ Real ស្រប​ពេល​ដែល​ Ronaldo មិន​ទាន់​រក​ឃើញ​គ្រាប់​បាល់​សូម្បី​១​គ្រាប់​ឲ្យ Juventus បើ​ទោះ​ជា​​ក្លឹប​នៅ​ Serie A មួយ​នេះ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ពេល​ចាប់​ផ្តើម​​បើក​រដូវ​កាល​ក៏​ដោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី