ទប់លែងជាប់! សិស្សនាំគ្នាចេញវីដេអូព្រោងព្រាត តវ៉ាលទ្ធផលប្រឡងធ្លាក់គណិតវិទ្យា

  • 2018-09-10 09:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២០ សីហា ​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ទី​៥​នៃ​កំណែទម្រង់​ការ​រឹត​បន្តឹង​ការ​ប្រឡង​បាក់ឌុប​ ក្នុង​គោល​ដៅ​ព្រឹង​គុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀន​សូត្រ​បន្ថែម។​ ដោយ​ឡែក​​លទ្ធផល​​ឆ្នាំ​នេះ​​ សិស្ស​មួយ​ចំនួន​បាន​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​មុខវិជ្ជា​គណិត​​ រហូត​ដល់​ថ្នាក់​ នាំ​គ្នា​តវ៉ា​ព្រោង​ព្រាត​​ទៅ​ដល់​មណ្ឌល​ប្រឡង​ ហើយ​សិស្ស​ខ្លះ​ធ្លាប់​ជា​សិស្ស​ពូកែ​គណិតវិទ្យា​តែ​បែរ​ជា​ធ្លាក់​ទាំង​មិន​អស់​ចិត្ត ដង្ហើយ​សុំ​ក្រសួង​អប់​រំ​ឲ្យ​​ត្រួត​ពិនិត្យ​ដំណើរ​ការ​កែ​វិញ្ញាសា​​ឡើង​វិញទៀត​ផង។​​​​​​​

យ៉ាង​ណា​មិញ​មក​ទល់​ពេល​នេះ ក្រសួង​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណាមួយ​ដល់​សិស្ស​នោះ​ឡើយ​។ ប៉ុន្តែ​ខណៈ​នេះ​ សិស្ស​មួយ​ចំនួន​ បាន​កំពុង​ស្វះស្វែង​ធ្វើ​លិខិត​ស្នើសុំ​ដល់​ក្រសួង និង​សង្ឃឹម​ថា​ ក្រសួង​នឹង​បើក​ការ​ត្រួត​ពិនិត្យក្នុង​ពេល​ឆាប់​ៗ មុន​ថ្ងៃ​ប្រកាស​លទ្ធផល​អាហារូបករណ៍​មក​ដល់​។​​​​​​​

គួរបន្ថែមថា ឆ្នាំ២០១៨ បេក្ខជន និទ្ទេស​ A ចំនួន ២៩០នាក, បេក្ខជន និទ្ទេស​ B ចំនួន ១​៥៣២នាក់, បេក្ខជន និទ្ទេស​ C ចំនួន ៤៦៣១នាក់, បេក្ខជន និទ្ទេស​ D ចំនួន ១៣ ៩៩៩នាក់, បេក្ខជន និទ្ទេស​ E ចំនួន ៥៤ ៦០៧នាក់។ ធៀប​នឹង​​​សិស្ស​បាក់ឌុប​ប្រឡង​ជាប់និទ្ទេស A កាលពីឆ្នាំ២០១៧ មានចំនួនសរុប ៤២៤ ក្នុង​ចំណោម​បេក្ខជន​ប្រលង​សរុប ៦៣ ៦៦៨ នាក់ នាក់នៅទូទាំងប្រទេស។​ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស B មានចំនួន ២ ៤៦៤ និទ្ទេស C មានចំនួន ៥០០០ នាក់ និទ្ទេស D មានចំនួន ៩១២៣ នាក់ និងនិទ្ទេស E មានចំនួន ៤៦៦៥៧ នាក់៕

អត្ថបទ៖ ស៊ិន សាវ៉េត