ប្រទេស ១០ ដែល​មាន​អត្រា​ប្រជាជន​វ័យ​ក្រោម ១៨ ឆ្នាំ​ច្រើន​បំផុត

  • 2018-09-10 13:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទិន្នន័យ​ឆ្នាំ ២០១៧ ខាង​ក្រោម​ជា​បណ្ដា​ប្រទេស​ទាំង ១០ ដែល​មាន​អត្រា​ប្រជាជន​វ័យ​ក្រោម ១៨ ឆ្នាំ​ច្រើន​បំផុត៖

១០. ប្រទេស​ប៊ូគីណាហ្វាសូ៖ មាន ៥២,៣ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ១៨,៦៥ លាន​នាក់) ។

៩. សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ៖ មាន ៥២,៦ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ៧៨,៧៤ លាន​នាក់)។

៨. ប្រទេស​ហ្សំប៊ី៖ មាន ៥២,៦ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ១៦,៥ លាន​នាក់)។

៧. ប្រទេស​ Gambia៖ មាន ៥២,៨ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ២ លាន​នាក់) ។

៦. ប្រទេស​សូម៉ាលី៖ មាន ៥៣,៦ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ១៤,៣ លាន​នាក់)។

៥. ប្រទេស​ម៉ាលី៖ មាន ៥៤,១ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ១៨ លាន​នាក់)។

៤. ប្រទេស​អង់ហ្គោឡា៖ មាន ៥៤,៣ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ២៥,៧ លាន​នាក់)។

៣. ប្រទេស Chad៖ មាន ៥៤,៦ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ១៣,៦ លាន​នាក់)។

២. ប្រទេស​អ៊ូហ្គាន់ដា៖ មាន ៥៥ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ៤១,៤លាន​នាក់)។

១. ប្រទេស​នីហ្សេរ៖ មាន ៥៦,៩ ភាគ​រយ (ប្រជាជន​សរុប​មាន​ប្រមាណ ២០ លាន​នាក់)៕

ប្រភព៖ Worldatlas   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី