កប់ ចែកឡាន ២២គ្រឿងដល់ថ្នាក់ដឹកនាំឆ្នើម និងរង្វាន់ពុះកញ្ជ្រោលធំៗជាច្រើនទៀត
- 2018-09-11 09:31:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ ចែកឡាន ២២គ្រឿងដល់ថ្នាក់ដឹកនាំឆ្នើម និងរង្វាន់ពុះកញ្ជ្រោលធំៗជាច្រើនទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុន RF3 World Cambodia បានប្រារព្ធកម្មវិធីមួយគឺ Thank you RF3 World” កលពីថ្ងៃអាទិត្យ ០៩ កញ្ញាដើម្បីប្រគល់រង្វាន់ជយលាភីដល់ថ្នាក់ដឹកនាំឆ្នើមរបស់ក្រុមហ៊ុន RF3 World Cambodia។
រង្វាន់ទាំងនោះមានរថយន្តដល់ទៅ ២២ គ្រឿង សម្រាប់ការប្រឹងប្រែងចែកចាយការលក់យ៉ាងជោគជ័យ និងចាប់ឆ្នោតផ្សងសំណាងជូនថ្នាក់ដឹកនាំ សមាជិកដែលជាម្ចាស់ស្តុក (តូច-ធំ) ព្រមទាំងភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីទាំងមូល មានឱកាសឈ្នះរង្វាន់ដែលមានដូចជា៖ ម៉ូតូហុងដាឌ្រីម ២០១៨ ចំនួន ២ គ្រឿង laptop ចំនួន ២គ្រឿង ស្មាតហ្វូន ចំនួន ២០គ្រឿង និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។
លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World ប្រចាំនៅកម្ពុជាបានឱ្យដឹងថា៖ “ក្រុមហ៊ុន Rf3 World Cambodia បានបង្កើតកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ និងនាំចូលផលិតផលគ្រឿងសម្អាង ២ ប្រភេទ គឺ៖ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ពីក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំនៅប្រទេសម៉ាឡេស៊ី និងបានចុះប្រវេទន៍ត្រឹមត្រូវនៅក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និង អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមបរិបទផ្លូវច្បាប់ត្រឹមត្រូវ។
គ្រីម Firmax3 ជាគ្រីមលាបលើជីបចរនៃដងខ្លួនដ៏ពូកែស័ក្ដិសិទ្ធិ ជំនួយសុខភាព ការពារជំងឺរ៉ាំរ៉ៃ និងជួយបណ្តុះកោសិកា និងស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាងអាចសម្រួលដល់អ្នកមានបញ្ហាសុខភាពស្បែក ជួយបន្តឹងស្បែកមុខ បំបាត់អាចម៍រុយ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហាជាំមុខ មុខកើតមុន ថែរក្សាសុខភាពឲ្យស្រស់ស្រាយ ព្រមទាំងជួយរក្សាសម្រស់ឲ្យស្រស់ក្មេងជាងវ័យ។
ផលិតផលទាំងពីរនេះ បានផលិតតាមបច្ចេកវិទ្យាទំនើបថ្មីមួយដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) រួមមានសារធាតុផ្សំពីរុក្ខធម្មជាតិសុទ្ធសាធចំនួន ១៣មុខ មកពី៣ទ្វីប គឺទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់។
ថ្ងៃនៃកម្មវិធី ក្រុមហ៊ុន Rf3 World Cambodia ក៏បានចូលជាសមាជិកសមាគមឱសថកម្ពុជាជាផ្លូវការ សម្រាប់ការបម្រើសេវាកម្មសុខភាពប្រជាប្រជាជនបានល្អ និងទទួលបាននូវវិញ្ញាបនបត្រ សេចក្តីប្រកាស មេដាយ និងពានកិត្តិយសផងដែរ៕