មិន​បាច់​សង្ស័យ​ទេ ម៉ាស៊ីន​បូម​ធូលី​ ប្រើ​ ៨ ឆ្នាំ ល្មម​ប្តូរ​ចោលហើយ​

  • 2018-09-12 03:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីន​បូម​ធូលី អាច​ជួយ​សម្រាល​បន្ទុក​ដល់​ស្ត្រី​មេផ្ទះ ក្នុង​ការ​ថែទាំ​គេហដ្ឋាន​។ ម៉ាស៊ីន​នេះ មិន​នៅ​ស្ថិតស្ថេរ​នោះ​ទេ ដែល​តម្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​ថ្មី​។ ចុះ​ពេល​ណា គួរ​ប្តូ​ម៉ាស៊ីន​បូម​ធូលី​ចាស់​អស់​គុណភាព​។ 

រយៈពេល​ប្រើប្រាស់​ជា​មធ្យម​

យោង​តាម​វេបសាយ Consumer Reports ម៉ាស៊ីន​បូម​ធូលី​ជា​មធ្យម​អាច​ប្រើ​បាន​ដល់​ទៅ ៨ ឆ្នាំ ប៉ុន្តែ​រយៈពេល​នេះ​អាច​ខុសគ្នា​តិច ឬ​ច្រើន​អាស្រ័យ​លើ​ក្រុមហ៊ុន​ផលិត និង​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ដូចនេះ បើ​ម៉ាស៊ីន​អ្នក​កំពុង​ប្រើ​លើស​ពី ៨ ឆ្នាំ​ហើយ គួរ​គិត​គូរ​ប្ដូរ​ស៊េរី ប៉ុន្តែ​បើ​នូវ​ស្រលាញ់​របស់​ចាស់ អាច​ប្រើ​ម្ដងម្កាល​បាន គ្រាន់​ថា​មិន​សូវ​ស្រួល​ចិត្ត​។ 

ពេល​ណា​ត្រូវ​ប្ដូរ​ថ្មី​

បើ​ម៉ាស៊ីន​បូម​ធូលី មិន​អាច​បំពេញ​កិច្ចការ​បូម​ធូលី​ដី គ្មាន​ហេតុផល​ត្រូវ​ទ្រាំ​ប្រើ​នោះ​ទេ​។ ត្បិត​បាន​ប្រើ​រយៈពេល​យូរ​ច្រើន​ឆ្នាំ ក៏​មិន​ប្រាកដ​ថា​ត្រូវ​ចោល​ក្នុង​ធុង​សំរាម​នោះ​ដែរ​។ មុន​ពេល​សម្រេច​ចិត្ត​គួរ​ចំណាយ​ពេល​បន្តិច​ប្រហែល​ប៉ុន្មាន​ម៉ោង ពិនិត្យ​មើល​ក្រែង​មាន​ផ្នែក​ខ្លះ​មាន​បញ្ហា​អាច​ជួសជុល​បន្ត​ប្រើ​បាន​។ នេះ​អាច​ជួយ​សន្សំសំចៃ​ថវិកា​បាន​ខ្លះ​ដែរ ។ 

មុន​បោះបង់​ចោល ម៉ាស៊ីន​បូម​ធូលី​ចាស់ គួរ​ពិនិត្យ​ចំណុច​ទាំង​នេះ​សិន​៖

  • ប្រាកដ​ថា​បំពង់​ទុយយោ មិន​មាន​អ្វី​រាំង​ស្ទះ បើ​ឃើញ​មាន អាច​ធ្វើការ​សម្អាត​សារធាតុ​ខាង​ក្នុង​។​
  • សម្អាត ឬ​ប្ដូរ​តម្រង់​ចេញ ដោយសារ​តម្រង់​មាន​ការ​រាំងស្ទះ អាច​រារាំង​លំហូរ​ខ្យល់ ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​អាច​បំពេញ​កិច្ច​ការ​បូម​ធូលី​បាន​ល្អ​។ 
  • គួរ​ឧស្សាហ៍​ពិនិត្យ​ និង​សម្អាត​ម៉ាស៊ីន ដូចនេះ​ពេល​ឃើញ​តម្រង​កខ្វក់​អាច​ងាយស្រួល​សម្អាត​បាន​ទាន់​ពេលវេលា​។ 
  • ត្រួត​ពិនិត្យ​មើល​ខ្សែ​ពាន ព្រោះ​រយៈពេល​ប្រើប្រាស់ អាច​ទៅ​ជា​យារ ឬ​សឹក​។ ការ​ផ្លាស់ប្ដូរ​ត្រឹម​ខ្សែ​ពាន មិន​ថ្លៃ​ណាស់​ណា​នោះ​ទេ​។ 

បើ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន គ្មាន​វិធី​នោះ​ទេ ប្រហែល​ត្រូវ​ចំណាយ​លើ​ម៉ូដែល​ថ្មី​ហើយ​​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន