សម្ពោធ​ថ្មី​ភ្លាម ក្លឹប​ល្បី​មួយ ចេញ​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ផង ថែម​ឲ្យ​ផង

  • 2018-09-17 04:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ឈរ​ជើង ៥ឆ្នាំ​មក​ហើយ VITO បាន​ប្ដូរ​ទីតាំង​ថ្មី​មក​លើ​ផ្លូវ ២០៨ វិញ ដោយ​រៀបចំ​ពិធី​សម្ពោធ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ព្រម​ទាំង​បាន​ប្រកាស​ប្រូម៉ូសិន​ថ្មី​ផង​ដែរ។

រៀង​រាល់​ថ្ងៃ​ចន្ទ-ពុធ ចាប់​ពី​ពេល​នេះ រហូត​ដល់​ដាច់​ខែ សម្រាប់​ការ​ទិញ​ស្រា​បៀរ ១០ដប នឹង​ទទួល​បាន ២ដប​បន្ថែម រួម​ទាំង​បញ្ចុះ​តម្លៃ ២០% លើ​គ្រប់​ប្រភេទ​ស្រា។

ទីតាំង​ថ្មី VITO ក្រៅ​ពី​ឌីហ្សាញ​ និង​ពង្រឹង​ផ្នែក​សំឡេង ក៏​បាន​បន្ថែម​តុ VIP ច្រើន​ជាង​មុន​ផង​ដែរ ដែល​ល្អ​សម្រាប់​អ្នក​មាន​គ្នា​ច្រើន ឬ​ចង់​បាន​ភាព​ផ្ទាល់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក និង​លោក​ស្រី Dragan និង​អ្នក​នាង Manolis Cvejic ម្ចាស់​ក្លឹប​ខាង​លើ។

VITO ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្លឹប​រាត្រី​មាន​សុវត្ថិភាព និង​ជា​ក្លឹប​ដំបូង​គេ​ដែល​នាំ​យក​ការ​លាយ​បញ្ចូល​គ្នា​រវាង​តន្រ្តី Old School និង Latino ដោយ​បាន​ទាក់​ទាញ​ភ្ញៀវ​អន្តរជាតិ​ជាច្រើន។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ក្លឹប​រាត្រី VITO ចូល​ទៅ​ផេក​ហ្វេសប៊ុក VITO Club

អត្ថបទ៖ វិទូ