Salah បង្ហើប​ពី​ក្រុម​ដែល​ខ្លួន​ចូល​ចិត្ត​ក្នុង​ហ្គេម​បាល់ទាត់ FIFA 05

  • 2018-09-18 12:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Mohamad Salah បាន​បង្ហើប​ថា ក្រុម​ដែល​ខ្លួន​ចូល​ចិត្ត​ជ្រើសរើស​ក្នុង​ការ​លេង​ក្នុង​ហេ្គម​ FIFA 05 គឺ​ Liverpool។

កីឡាករ​បាន​ប្រាប់​ France Football ថា៖ "នៅ​ពេល​ខ្ញុំ​លេង FIFA កាល​ពី​ឆ្នាំ ២០០៥ ខ្ញុំ​តែង​តែ​ជ្រើស​រើស​យក​ Liverpool។ ខ្ញុំ​តែង​តែ​ដាក់ Steven Gerrard ឲ្យ​លេង​នៅ​ខាង​លើ​ជា​និច្ច ពី​ព្រោះ​គេ​ពូកែ​ស៊ុត​ណាស់។ ខ្ញុំ​ក៏​បាន​ដាក់​កីឡាករ Jerzy Dudek ឲ្យ​ចាំ​ទី និង​កីឡាករ Jamie Carragher ព្រម​ទាំង Sami Hyypia ឲ្យ​បម្រើ​តំបន់​ការពារ​កណ្ដាល"។

ខ្សែ​ស្លាប​អេហ្ស៊ីប​បាន​បង្ហើប​ទៀត​ថា៖ "តាម​ពិត​ទៅ​ ខ្ញុំ​ចូល​ចិត្ត​យក​ Liverpool ក្នុង​ហ្គេម​បាល់ទាត់​តាំង​ពី​មុន​ឆ្នាំ ២០០៥ មក​ម៉្លេះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Salah បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ឲ្យ Liverpool ដោយ​បាន​ស៊ុត​ និង Assist ជា​ច្រើន​គ្រាប់​កាល​ពី​រដូវ​កាល​មុន។ ក្នុង​រដូវ​កាល​ថ្មី កីឡាករ​រក​បាន ២ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៥ លើក៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី