តារាចម្រៀងសាច់ចាំ James Reurngsak ត្រៀមមកកម្ពុជា ជាមួយគម្រោងពិសេស

  • 2018-09-19 04:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ត្រី​ថៃ ត្បិត​ចុង​ខែ​នេះ តារា​ចម្រៀង​ដ៏​ល្បីល្បាញ James Reurngsak នឹង​លេច​វត្តមាន​ជា​ពិសេស​មក​សួរ​សុខ​ទុក្ខ​អ្នក​គាំទ្រ​កម្ពុជា រួម​ជា​មួយ​ដៃ​គូ​ធ្វើ​ឲ្យ​សម្រស់​ស្អាត​គឺ​ផលិតផល MOJO Golden Mask 24K។

បុរស​សង្ហា​រូប​នេះ​នឹង​ត្រៀម​មក​កម្ពុជា​នៅ​ថ្ងៃ​ទី ២១ កញ្ញា ២០១៨ នេះ​ហើយ គឺ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី Golden Party ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ជំនាញ​ផ្នែក​អាហារ​បំប៉ន ​និង​សម្រស់​របស់​ថៃ អា​ម៉ា​ដូ ចំ​កាត់ ខណៈ​ខ្លួន​បាន​នាំ​យក​ផលិតផល​ថ្មី​មួយ​ទៀត​ឈ្មោះ MOJO Golden Mask 24K មក​កាន់​ទីផ្សារ​កម្ពុជា រួម​ទាំង​ប្រកាស​រក​តំណាង​ចែកចាយ​ទូទាំង​ខេត្ត​ក្រុង។

កម្មវិធី​នេះ នឹង​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន Bottom Up ចាប់​ពី​​ម៉ោង ៦ ដល់ ៩យប់ ដោយ​មាន​ការ​លេងល្បែង​កម្សាន្ត ទទួលទាន​អាហារ ការ​ប្រគំ​តន្រ្តី​ខ្នាត​តូច និង​ការ​ចែក​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ដូច​ជា មាស​ ទូរសព្ទ នឹង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន​ផង​ដែរ។

បើ​​ចង់​ចូល​រួម អ្នក​អាច​ទាក់ទង​មកកាន់​លេខ 011 932 888 ឬ​ផ្ញើ​សារ​មក​កាន់ Suptar Shopping ​។ កុំ​ឲ្យ​​ឱកាស​ដ៏​ពិសេស​នេះ​កន្លង​ផុត​ឱ្យ​សោះ​ណា៎! ព្រោះ​ការ​ទទួល​ពាក្យ​មាន​ចំនួន​កំណត់។

តែ​មុន​បាន​ជួប​ផ្ទាល់ ទស្សនា​វីដេអូ​ខាង​ក្រោម​បន្តិច​មើល៍ James មាន​អី​និយាយ​មក​ Fan កម្ពុជា?

អត្ថបទ៖ សុខណា

អត្ថបទថ្មី