មួយទៀតហើយ Nokia ប្រកាសខ្លួនត្រៀមចេញស្មាតហ្វូន Gamer មិនឲ្យចាញ់គូប្រជែង
- 2018-09-19 13:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយទៀតហើយ Nokia ប្រកាសខ្លួនត្រៀមចេញស្មាតហ្វូន Gamer មិនឲ្យចាញ់គូប្រជែង
ចន្លោះមិនឃើញ
ស្មាតហ្វូនសម្រាប់ Gamer កំពុងទទួលបានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន ដោយកន្លងទៅមានក្រុមហ៊ុនកំពូលដូចជា Razer, Asus, Xiaomi, Huawei និង ZTE ដាក់បង្ហាញផលិតផលរបស់ខ្លួនជាបន្តបន្តាប់។ មិនទាន់ចប់ទេ ក្រុមហ៊ុន Nokia ក៏ឈរលើចក្ខុវិស័យនេះដូចគ្នា ដោយគណនីសាខាក្នុងប្រទេសឥណ្ឌាទើបបង្ហោះផ្សាយនូវវីដេអូ Teaser ពីផែនការណ៍ដាក់បង្ហាញស្មាតហ្វូន Gamer នាពេលឆាប់ៗនេះ។
វីដេអូខ្លីត្រឹមរយៈពេល ១០ វិនាទី បង្ហើបពីឈុតឆាកបាញ់ប្រហារក្នុងហ្គេមនៅលើស្មាតហ្វូនដោយមានភ្លើងភ្លឹបភ្លែតនៅជ្រុងទាំងបី ក្រោម Caption ដោយប្រើចំណងជើងថារង់ចាំការមកដល់ស្មាតហ្វូនសម្រាប់លេងហ្គេម #GameOn ។
Stay tuned for a phone you can #GameOn pic.twitter.com/CiuxGbIvkR
— Nokia Mobile India (@NokiamobileIN) September 18, 2018
ក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសហ្វាំងឡង់មួយនេះទំនងនឹងបោះជំហានតាមក្រុមហ៊ុន SAMSUNG ដោយទើបបង្ហាញត្រកូល Galaxy Note 9 ភ្ជាប់ការផ្សព្វផ្សាយជាមួយហ្គេមបាញ់ប្រហារកំពុងល្បីឈ្មោះ Fornite។ ទន្ទឹមគ្នានេះក្រឡេកទៅមើល Nokia កន្លងទៅល្ហិចល្ហៀងពីស្មាតហ្វូន ២ ម៉ូឌែលរួមមាន Nokia 9 និង Nokia X7 ដោយពុំមានប្រើប្រាស់ស្នាមឆកលើអេក្រង់ ហើយក៏រំពឹងថាក្នុងចំណោមនោះនឹងមានមួយជាស្មាតហ្វូន Gamer ពិតប្រាកដ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: