iPhone XS និង XS Max ស៊ីបច្ចេកវិទ្យាកាមេរ៉ាលើ iPhone X ដាច់
- 2018-09-20 02:00:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone XS និង XS Max ស៊ីបច្ចេកវិទ្យាកាមេរ៉ាលើ iPhone X ដាច់
ចន្លោះមិនឃើញ
កាមេរ៉ា iPhone ជំនាន់ថ្មី ផលិតរូបភាពមានគុណភាពអាចដាក់លើគម្របទស្សនាវដ្ដី បានយ៉ាងពេញចិត្ត។iPhone XS និង XS Max មានបំពាក់បច្ចេកវិទ្យាល្អៗ ចំពោះការផលិតរូបភាពបានល្អប្រសើរជាង iPhone X។(រូបភាពនឹងបង្ហាញនៅខាងក្រោមបង្អស់)
១) ប្រព័ន្ធកាមេរ៉ាពីរគ្រាប់ថ្មី
iPhone XS និង XS Max ប្រើ Hardware កាមេរ៉ាដូចគ្នានឹង iPhone X ហើយ Apple បានផ្លាស់ប្ដូរផ្នែកខ្លះ បង្កើនសមត្ថភាពទូរសព្ទ។ កាមេរ៉ាអាចចាប់បានពន្លឺកាន់តែច្រើន បន្ថយកម្រិត Noise។ ទាំង True Tone flash និងមុខងារទប់លំនឹង ដំណើរការយ៉ាងល្អជួយសម្រួលដល់ការផលិតរូបភាព។
២) Sensor កាមេរ៉ាមុខថ្មី
ប្រព័ន្ធកាមេរ៉ា TrueDepth ខាងមុខចាប់រូបភាពលឿនជាងមុនពីរដង។ ការចូលរួមចំណែកពី Dot Projector និងកាមេរ៉ា IR-sensitive ពន្លឺ IR ជះលើផ្ទៃមុខ ងាយស្រួលធ្វើការកំណត់សម្គាល់។
៣) Neural Engine ថ្មី និង ISP
Chip A12 Bionic បំពាក់ក្នុង iPhone XS និង XS Max សហការជាមួយ Image Signal Processor (ISP) ជួយសម្រួលដល់ការផលិតរូបភាពបានយ៉ាងល្អ ដោយអាចដំណើរការ ១ពាន់លានប្រតិបត្តិការក្នុងរូបភាពមួយ។ អាចជួយសម្គាល់ផ្ទៃមុខ និងកាត់បន្ថយការប្រែពណ៌ត្រង់ប្រស្រីភ្នែក អំឡុងពេលថត។
៤) Smart HDR
iPhone XS មានជម្រើសអាចថតរូបប្រភេទ Smart HDR បាន។ មុខងារមួយនេះ ពឹងផ្អែកលើការបន្សំរវាង Chip A12 និង ISP ជួយចាប់រូបភាពបានល្អ សូម្បី Subject មានសកម្មភាព។
៥) មុខងារ Depth Control
ជាមួយសក្ដានុពលនៃ Chip A12 អ្នកអាចកែប្រែកម្រិត Aperture ពី f/1.4 ទៅ f/16 នាំផ្ទៃខាងក្រោយឲ្យច្បាស់វិញ ឬព្រាល អាស្រ័យលើការថតរូបដំបូង។
៦) Portrait mode កម្រិតចុងក្រោយ
iPhone XS ប្រើ Machine Learning ដើម្បីសម្គាល់មុខ និងបង្កើតគំរូជម្រៅទិដ្ឋភាពបានច្បាស់លាស់អាចផ្តាច់ Subject ពីផ្ទៃខាងក្រោយបានល្អជាងមុន។
៧) អេក្រង់មាន Dynamic Range ធំជាងមុន
រូបភាពមិនសូវស្អាតនោះទេ បើគុណភាពអេក្រង់មិនល្អ។ អេក្រង់ប្រភេទ Super Retina OLED HDR ទាំងលើ iPhone XS និង XS Max បង្ហាញច្បាស់រូបភាពល្អ ទោះមើលពីចំហៀង សាកសមពេលចង់ថតរូបភាពប្រភេទ Smart HDR។
iPhone XS មានទំហំ 5.8 អ៊ីង ចំនួន Pixel 2.7លាន និងមានកម្រិតដង់ស៊ីតេ 458ppi។ ម៉ូដែល XS Max មានទំហំ 6.5អ៊ីង កម្រិតដង់ស៊ីតេដូចគ្នា តែថែមចំនួន Pixel 0.6លាន។
៨) ប្រព័ន្ធការពារ IP68
កម្រិតការពារ IP68 លើម៉ូដែលថ្មីអាចហែលទឹកបានជម្រៅ ២ម៉ែត្រ រយៈពេល ៣០នាទី។
៩) ទំហំ Storage កើនដល់ 512GB
iPhone X ផ្តល់ជម្រើសត្រឹម 64GB និង 256GB ខណៈម៉ូដែលចុងក្រោយផ្តល់ជម្រើសដល់ទៅ 512GB។ ទំហំប៉ុណ្ណេះ អាចរក្សាទុករូបភាពបាន ២០០ ០០០ ប៉ុន្តែហានិភ័យបាត់បង់ទិន្នន័យក៏ធំដែរ ករណីមានបញ្ហា។
១០) ថ្មប្រើបានយូរជាមុន
iPhone XS បន្ថែមពេលវេលា ៣០នាទី ពីលើម៉ូដែល iPhone X ខណៈ iPhone XS Max បន្ថែមដល់ទៅ ១ម៉ោងកន្លះ៕
#រូបភាពថតចេញពី iPhone Xs
#រូបភាពថតចេញពី iPhone Xs Max
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ