ដៃគូ​របស់​ ពេជ្រ​​ ម្ទេសខ្មាំង​ ជា​ជើង​ខ្លាំង​​​លំដាប់​លេខ១​នៅ​មីយ៉ាន់ម៉ា​

  • 2018-09-20 06:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ល្បីឈ្មោះ​ខាង​ MMA​ ហ៊ុន​ ច័ន្ទរាជ្យ​ ថា​កីឡាករ​មីយ៉ាន់ម៉ា​ ជា​ដៃគូ​របស់​ ពេជ្រ ​ម្ទេសខ្មាំង​ ដែល​នឹង​ត្រូវ​ប្រកួត​ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ ជា​លំដាប់​លេខ១​របស់​គេ​ លើ​ប្រភេទ​ទម្ងន់​ ៥៧-៦០​គីឡូក្រាម។​

កីឡាករ ពេជ្រ​ ម្ទេសខ្មាំង

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​មីយ៉ាន់ម៉ា​ ដែល​នឹង​ត្រូវ​ប៉ះ​ ពេជ្រ ​ម្ទេសខ្មាំង​ នោះ​គឺ​ជា​ជើង​ខ្លាំង​ប្រទេស​តែ​ម្ដង។​ គេ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​ធំៗ​ជា​ច្រើន​ និង​ឈ្នះ​មេដាយ​ ក៏​ដូច​ជា​បាន​រង្វាន់​មិន​តិច​នោះ​ទេ​ក្នុង​ប្រទេស​របស់​គេ។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ ជើង​ខ្លាំង​ទម្ងន់​ស្រាល​ម្នាក់​នោះ​ ក៏​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ការ​ក្បាច់​ចម្រុះ​ One Championship​ ទៀត​ផង។​

ពេជ្រ ម្ទេសខ្មាំង(ក្រហម)

គ្រូ​ប្រដាល់​វ័យ​៣០​ឆ្នាំ​ជាង​ខាង​លើ​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​កីឡាករ​មីយ៉ាន់ម៉ា​មាន​សមត្ថភាព​ខ្លាំង​បែប​នេះ​ក្ដី​ ប៉ុន្តែ​ក៏​មិន​ងាយ​យក​ឈ្នះ​ ពេជ្រ ​ម្ទេសខ្មាំង​ នោះ​ដែរ​ ព្រោះ​កីឡាករ​កម្ពុជា​គឺ​ល្អ​កណ្ដាប់​ដៃ​ វ៉ៃ​ចេញ​លឿន​ កែង​ក៏​ល្អ​ វ៉ៃ​ឆ្លាត​ រួម​ទាំង​មិន​នៅ​ស្ងៀម​ឲ្យ​ដៃគូ​ចេះ​តែ​វ៉ៃ​នោះ​ទេ។​ លោក​សង្ឃឹម​ថា​កីឡាករ​កម្ពុជា​ខាង​លើ​នឹង​ធ្វើ​បាន​ល្អ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​មួយ​នេះ។​

កម្មវិធីនៅមីយ៉ាន់ម៉ា

រំលឹក​ដែរ​ថា​ កីឡាករ​ ពេជ្រ ​ម្ទេសខ្មាំង​ នឹង​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ World Lethwei Championship(WLC) ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ នា​ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ដែល​ដឹកនាំ​ដោយ​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ ក្លឹប​ Cambodian Tom Team​៕​

អត្ថបទ៖ នួន ស៊ីណា​