​មក​ស្គាល់​ម្ចាស់ iPhone Xs Max ចាយ​លុយ​ជិត ១ ០០០០ ដុល្លារ​ទិញ ៥ គ្រឿង(វីដេអូ)

  • 2018-09-21 10:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​ខ្មែរ​ម្នាក់​បាន​ចំណាយ​លុយអស់​ជាង​ ១ ម៉ឺនដុល្លារ ដើម្បី​​ទិញ iPhone Xs Max នៅ​ពេល​ដែល​ទូរសព្ទ​ដ៏​ល្បី​ឈ្មោះ​នេះ​បាន​មក​ដល់ទីផ្សារ​ប្រទេស​កម្ពុជា​កាល​ពី​ព្រឹក​មិញ​នេះ។

លោក ឡេង ​បាន​ទៅរង់ចាំ​ទិញ iPhone ស៊េរី​ថ្មី​ ជាមួយ​អតិថិជន​ខ្មែ​​ជា​ច្រើ​ន​ទៀត​នៅ​ហាង 3 Plus។

បុរស​​រូប​នេះ​ថា លោក​បាន​​ចំណាយ​លុយ​ជាង ១ ម៉ឺនដុល្លារ ដោយ​ទិញ​បាន​ iPhone Xs Max ទំហំ 256GB ចំនួន ៤ ដើម និង iPhone Xs Max ទំហំ 512GB បាន​ចំនួន​ ១ ដើម(គ្រឿង)។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ទិញ​​មិន​មែន​ដើម្បី​សម្ញែងឬ​បង្អួត​គេ​នោះ​ទេ តែ​ដោយសារ​តែ​ការ​ស្រលាញ់​ចូលចិត្ត និង​គិត​ថាស័ក្កិសម​សម្រាប់​ប្រើប្រាស់ ហើយ​រូប​លោក​ពេញ​ចិត្ត​នឹង​កាមេរ៉ា​ឆ្លាត​វៃ ជាង​នេះ​ទៀត​ បុរស​រូប​នេះ​បន្ត​ថា លោក​ទិញ​ដ៏​ច្រើននេះ ដើម្បី​ប្រើប្រាស់​ខ្លួន​ឯង និង​​យក​ជា​កាដូ ជូនបងប្អូន​ផង​ដែរ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី