ក្ដៅៗ! មកមើលរូបរាងកប់ៗ iPhone Xs Max ទើបមកដល់ប៉ុន្មានម៉ោងមុននេះ
- 2018-09-21 08:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! មកមើលរូបរាងកប់ៗ iPhone Xs Max ទើបមកដល់ប៉ុន្មានម៉ោងមុននេះ
ចន្លោះមិនឃើញ
ប៉ុន្មានម៉ោងនេះ iPhone XS និង iPhone XS Max បានមកដល់កម្ពុជាក្រៅផ្លូវការ ហើយក្រុមការងារ Sabay ក៏បានចុះផ្តិតយករូបរាងទូរសព្ទស៊េរីចុងក្រោយនេះ យកមកបង្ហាញដល់អ្នកគាំទ្រ។
Apple បានចាប់ផ្តើមបញ្ចេញលក់ទូរសព្ទស៊េរីថ្មី នៅតាមទីផ្សារធំៗមានដូចជា អាមេរិក ជប៉ុន អូស្តាលី តៃវ៉ាន់ ហុងកុង អង់គ្លេស បារាំង ចិន សិង្ហបុរី។ ការចេញលក់ថ្ងៃដំបូង មិនទាន់មានទិន្នន័យចំនួនលក់ តែមើលទិដ្ឋភាពនៅតាមប្រទេសមួយចំនួន ឃើញមានអ្នកគាំទ្រស្មោះស្ម័គ្របានឈរតម្រង់ជួរគ្នាយ៉ាងកុះករ ដើម្បីទិញទូរសព្ទជំនាន់ចុងក្រោយរបស់ Apple នេះ។