ដឹង​តម្លៃ iPhone Xs/ Xs Max លក់​នៅ​ខ្មែរ​ច្បាស់​ការ​ហើយ!

  • 2018-09-21 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ Apple បាន​បញ្ចេញ iPhone ស៊េរី​ថ្មី​តាម​តំបន់​ហើយ ក្នុង​នោះ​មាន​ដូច​ជា ហុងកុង អូស្តា្រលី សិង្ហបុរី ជាដើម ចំណែក​ទីផ្សារ​ប្រទេស​កម្ពុជា ក៏​មាន​លក់​នៅ​តាម​បណ្ដា​ហាងមួយ​ចំនួន បាន​បង្ហើប​ពី​តម្លៃ​លក់ រួមទាំង​ពេល​វេលា​មក​ដល់​ផង​ដែរ។

តាម​ប្រភព​ពី​ហាង 3Plus និង​អាន ឆែ បាន​ឲ្យ​ដឹង​ថា តម្លៃ​លក់ iPhone Xs និង Xs Max ដែល​នឹង​មក​ដល់​នៅ​ថ្ងៃទី ២១ នេះ​មាន​តម្លៃ

iPhone Xs:

  • 64GB = ១៣៧០ ដុល្លារ
  • 256GB = ១៥៥០ ដុល្លារ
  • 512GB = ១៧៥០ ដុល្លារ។

iPhone Xs Max:

  • 64GB = ១៦០០ ដុល្លារ
  • 256GB = ១៨០០ ដុល្លារ
  • 512GB = ២០០០ ដុល្លារ។

*បញ្ជាក់៖ តាមប្រភព​ហាង​ដែលហ៊ាន​បញ្ចេញ​តម្លៃ​លក់​នេះ​ប្រាប់​ថា តម្លៃ​មិន​មាន​ការ​ធានា​ពី​ក្រុម​ហ៊ុន៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី