កុំតែៗ ស្ករៗ ដឹងការពិតសិន ពីស្រីស្អាតនិយាយរឿងបណ្ណាការ ផ្អើលហ្វេសប៊ុក
- 2018-09-21 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំតែៗ ស្ករៗ ដឹងការពិតសិន ពីស្រីស្អាតនិយាយរឿងបណ្ណាការ ផ្អើលហ្វេសប៊ុក
ចន្លោះមិនឃើញ
រឿងថ្លៃបណ្ណាការរបស់ស្រីស្អាតម្នាក់ដែលបានសរសេរផុសក្នុងគណនីផ្ទាល់ខ្លួន កំពុងក្លាយជាប្រធានបទក្ដៅសម្រាប់ថ្ងៃនេះ។ Sabay បានដឹងមូលហេតុពិត នៅពីក្រោយការផុសរបស់ម្ចាស់ដើម គឺនារីក្មេងរូបស្រស់។
ក្នុងកិច្ចសម្ភាសតាមទូរសព្ទមកកាន់ Sabay ម្ចាស់គណនីហ្វេសប៊ុក១ ដែលមានឈ្មោះពិតកញ្ញា ជុំ មន្នីរតនា ជានិសិ្សតនៃសកលវិទ្យាល័យ១ ឆ្នាំទី២ ផ្នែកធនាគារ និងហិរញ្ញវត្ថុ បានសរសេរសារវែង បកស្រាយពីរឿងបណ្ណាការ។
រឿងនេះធ្វើឲ្យមានការចាប់អារម្មណ៍ រហូតមានការចែកចាយបន្តគ្នាជិត១ម៉ឺនដង គិតត្រឹមរសៀលថ្ងៃនេះ។ ស្រីស្អាតរូបនេះ ថាមានតែ Sabay ទេ ដែលបានទាក់ទងមកប្អូន ដើម្បីសួរការពិត។
កញ្ញាថា បើតាមបទពិសោធន៍ពីមុន សរសេរ Staus ពីរឿងមានប្រយោជន៍ ដូចជាសកម្មភាពសប្បុរសធម៌នានា ដែលជាចំណូលចិត្តរបស់កញ្ញា Tag ចង់ ៨០នាក់អី ចុងក្រោយបានយ៉ាងច្រើន ១០Like ០ យោបល់ និងគ្មានការចែករំលែក ផងក៏មាន។
ខុសពីលើកនេះ រំលឹកដល់រឿងបណ្ណាការ កញ្ញាថា បើរឿងបែបនេះចុះ គ្រាន់តែសរសេរចប់ មិនដល់១ថ្ងៃផង Status នេះ គឺបានសរសេរនៅថ្ងៃទី២០ កញ្ញា ២០១៨ ក៏មានអ្នកបញ្ចេញយោបល់ ទាំងខុស ហើយខ្លះត្រូវប្រធានបទ តិះដៀលកញ្ញា ទាំងមិនបានសាកសួរការពិត ចែកចាយបញ្ចេញយោបល់ រាប់ពាន់ម៉ឺនដង។ កញ្ញាថា វាឆ្លុះបញ្ចាំងពី មហាជនចូលចិត្តតែរឿងបែបនេះ។
ស្រីស្អាត ជុំ មន្នីរតនា បន្តថា មូលហេតុពិត ដែលជំរុញឲ្យកញ្ញា សម្រេចចិត្តសរសេរវែងអន្លាយពីរឿងនេះ គឺគ្រាន់តែជាយោបល់ផ្ទាល់ខ្លួន ចង់ឆ្លើយតបទៅបុរសម្នាក់ ដែលបានផុសដាក់បន្ទុកទៅខាងស្រី នៅក្រោយពេលចូលស្ដីដណ្ដឹងកូនគេ ហើយបានសរសេរដាក់បន្ទុកខាងស្រីថា ចង់លក់កូនស្រីឬ? បានបង្គាប់ថ្លៃបណ្ណាការហុងស៊ុយដល់ទៅ ១៨៦០០ដុល្លារ?
ស្រីស្អាតរូបនេះបន្តថាទៀតថា ក្រោយដឹងរឿងនេះហើយ កញ្ញាពិតជាមិនសប្បាយចិត្ត ហើយក៏បានសួរយោបល់មិត្តភក្តិមានស្រី មានប្រុសប្រហែល៤នាក់ ដែលបង្ហាញការគាំទ្រពីខ្លឹមសារនៃបណ្ណាការ ដើម្បីជួយស្ត្រី និងសង្គម។
កញ្ញា ជុំ មន្នីរតនា បានប្រាប់ទៀតថា បំណង១ទៀត ដែលបានដាក់ក្នុងសារនោះ គឺចង់ឲ្យមនុស្សប្រុស ត្រូវធ្វើខ្លួនឲ្យរឹងមាំ មានចំណេះ ជំនាញ មានការងារល្អ និងជីវភាពសមរម្យសិន ចាំយកប្រពន្ធ ក៏មិនយឺតពេល កុំឲ្យពិបាកកូនស្រីគេ។
តែយ៉ាងណាក៏កញ្ញាមិនប្រកាន់ ឬលុបមតិយោបល់ក្នុងហ្វេសប៊ុកនោះចេញទេ ព្រោះវាជាគ្រាន់ជាយោបល់ផ្ទាល់ខ្លួន និងជាសេរីភាពសាធារណជន។ តែអ្វីដែលកញ្ញា មិនសប្បាយចិត្ត គឺបណ្ដាលសារព័ត៌មាន១ចំនួន ដែលបានយកសារទៅចែកចាយ និងសរសេរបន្ថែមន័យខុសការពិត ធ្វើឲ្យមានការយល់ច្រឡំអត្ថន័យដើម។ នេះបើតាមម្ចាស់គណនីហ្វេសប៊ុក និយាយរឿងបណ្ណាការ កញ្ញា ជុំ មន្នីរតនា បានប្រាប់ Sabay។