លោក ជិន វឌ្ឍនា ទើបបង្ហាញបទចម្រៀងថ្មី មានអ្នកទស្សនាជាង ១ លានដងហើយ

  • 2018-09-22 02:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង បែប​មនោសញ្ចេតនា លំនាំ​ចម្រៀង​សម័យ​និយម​របស់​ខ្មែរ ដែល​ជា​ទម្រង់​ចម្រៀង​ប្រើ​សំឡេង​រណ្ដំ​ចុង​ចួន​កំណាព្យ​រៀបរាប់ ភ្ជាប់​ជាមួយ​​ទឹកដី​កោះអណ្ដែត ក្នុង​ខេត្ត​កំពង់​ចាម ជាមួយ​រឿងរ៉ាវ​ស្នេហា​ដ៏​មាន​អត្ថន័យ​ និពន្ធដោយ លោក មៃ វឌ្ឍនា និងច្រៀង​ដោយ​តារាចម្រៀង ជិន វឌ្ឍនា​។

លោក អ៊ុក សំអាត និង លោក យ៉ង ពៅ កំពុងលេងហ្គីតា

បទ «កោះអណ្ដែត» ទទួលបានការគាំទ្រ​ជាង ១ លាន Views ហើយ​មក​ដល់​ពេល​នេះ ​ដែល​ផលិតករ​ និង​តារា​ចម្រៀង បទ​នេះ លោក ជិន វឌ្ឍនា កំពុង​ព្យាយាម​រក្សា​ចម្រៀង​បែប​ខ្មែរ​ ប្រភេទ​នេះ ដោយ​សង្ឃឹម​ថា​អ្នក​មាន​ផលិតកម្ម ឬ​អ្នក​មាន​ទឹកចិត្ត​ចូល​រួម​ផលិត​ នឹង​ឧបត្ថម្ភ​ដល់​ក្រុម​ផលិត​បទ​ចម្រៀងដើម ទំនុក​បែប​កំណាព្យ​ខ្មែរ​មួយ​នេះ​។​

លោក ជិន វឌ្ឍនា និង លោក អ៊ុក សំអាត

រី​ឯ​បទ​ភ្លេង​បទ «កោះ​អណ្ដែត» នេះ​ជា​ស្នាដៃ​តាក់តែង​ដោយ​លោក អ៊ុក សំអាត តន្ត្រីករ អ្នក​និពន្ធ​បទ​ភ្លេង​ជើង​ចាស់ អារម្មណ៍​សម័យ​និយម​ខ្មែរ​ លេង​តន្ត្រី​ជា​ប្រភេទ ហ្គីតា​ដោយ លោក យ៉ង ពៅ យ៉ាង​រណ្ដំ​ជាប់​ចិត្ត​៕

ចង់ដឹងច្បាស់ថា បទ កោះអណ្ដែត ពិតជាពិរោះ ឬយ៉ាងណា តោះទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Sunny