ចង់ស្អាតក្មេងជាងវ័យ និងអាយុវែង គួរញាំអាហារសំខាន់ៗទាំងនេះ ទៅតាមប្រភេទក្រុមឈាម

  • 2018-09-23 04:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកអាចញ៉ាំអាហារដោយផ្អែកទៅលើប្រភេទឈាម ដើម្បីជួយឲ្យមានសុខភាពកាន់តែល្អ និងរាងស្លីមដែរទេ? ក្រុមឈាមមនុស្សយើងមាន A, B, AB និង O។

អាហារដែលយើងញ៉ាំអាចមានប្រតិកម្មគីមីជាមួយនឹងក្រុមឈាមយើងបាន។ បើសិនជាអ្នកធ្វើទៅតាមរបបអាហារមួយដែលត្រូវបានបង្កើតឡើងសម្រាប់ប្រភេទឈាមរបស់អ្នកតែម្តង វាងាយនឹងរំលាយអាហារបានយ៉ាងមានប្រសិទ្ធភាព។ អ្នកនឹងមានកម្លាំងកាន់តែច្រើន ស្រកទម្ងន់ និងបង្ការជំងឺបានទៀត។ 

ក្រុមឈាមប្រភេទ A

អ្នកដែលមានក្រុមឈាមប្រភេទ A គួរតែព្យាយាមញ៉ាំអាហារបែបបន្លែឲ្យបានច្រើនដោយរួមមាន គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីនសណ្តែកសៀង និងបន្លែ។ ជាមួយគ្នានេះដែរ មនុស្សក្រុមឈាមប្រភេទនេះត្រូវបានលើកទឹកចិត្តឲ្យញ៉ាំអាហារស្រស់ៗ និងអាហារសរីរាង្គឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ យោងទៅតាម វេជ្ជបណ្ឌិត Peter D’Adamo គ្រូពេទ្យខាងផ្នែកព្យាបាលដោយមិនប្រើថ្នាំ Naturopathic និងជាអ្នកសរសេរសៀវភៅ Eat Right 4 Your Blood Type បានឲ្យដឹងថា អ្នកដែលមានក្រុមឈាមប្រភេទ A គួរតែមានរបបអាហារញ៉ាំបួសភាគច្រើន។ មនុស្សក្រុមឈាមប្រភេទ A ងាយនឹងធ្វើការរាងកាយច្រើន របៀបរស់នៅបែបជីកកាប់ដីច្រើន និងញ៉ាំអាហាររុក្ខជាតិច្រើន។ សព្វថ្ងៃនេះមនុស្សក្រុមឈាមប្រភេទ A គឺត្រៀមនឹងកើតជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូង ដូច្នេះហើយការសម្របខ្លួនទៅនឹងរបបអាហារបែបបួស ពិតជាសំខាន់សម្រាប់សុខភាពរបស់ពួកគេណាស់។ 

អាហារគួរញ៉ាំ៖ បន្លែ ផ្លែឈើ សណ្តែក គ្រាប់ធញ្ញជាតិ

អាហារគួរចៀសវាង៖ សាច់បក្សី សាច់ ផលិតផលធ្វើពីទឹកដោះគោ ស៊ុត និងកាត់បន្ថយការញ៉ាំត្រីផង

ក្រុមប្រភេទ B

អ្នកដែលមានក្រុមឈាមប្រភេទ B ប្រហែលជាមានភាពបត់បែនបានច្រើនបំផុតក្នុងចំណោមក្រុមឈាមទាំងអស់ ដោយសារតែវាមានសមត្ថភាពអាចលូតលាស់បានយ៉ាងល្អក្នុងពេលដែលមានស្ថានភាពប្រែប្រួលជាច្រើន។ វាមិនដូចជាក្រុមឈាមប្រភេទ O និង A ទេដែលមានលក្ខណៈផ្ទុយគ្នា តែក្រុមឈាមប្រភេទ B គឺប្រៀបបានដូចជាទឹកអ៊ីចឹង ដែលអាចរស់នៅបានយ៉ាងល្អបំផុតទៅតាមអ្វីដែលវាស្ថិតនៅ ហើយក៏អាចញ៉ាំបានទាំងរបបអាហារសាច់ និងបន្លែគ្រប់ប្រភេទទៀត។ 

អាហារដែលគួរញ៉ាំ៖ សាច់គោ សាច់ចៀម ត្រីសាលម៉ុន សាច់មាន់ អាហារធ្វើទៅទឹកដោះគោ បន្លែពណ៌បៃតង ប្រេងអូលីវ និងផ្លែឈើគ្រប់ប្រភេទ។

អាហារដែលមិនគួរញ៉ាំ៖ ពោត សណ្តែក សណ្តែកដី ប៉េងប៉ោះ និងគ្រាប់ល្ង។

ក្រុមឈាមប្រភេទ AB

ក្រុមឈាមប្រភេទ AB គឺជាក្រុមឈាមដែលកម្រ ហើយវាត្រូវបានគេរកឃើញក្នុងមនុស្សយើងប្រហែលមិនដល់ ៥ភាគរយផងនៃប្រជាជនទាំងអស់ ហើយក៏ជាក្រុមឈាមដែលថ្មីបំផុតផងដែរ។ ក្រុមឈាម AB ផ្ទុកទៅដោយអាស៊ីតក្រពះប្រភេទ A តិច តែជាមនុស្សដែលអាចសម្របខ្លួននឹងសាច់ជាច្រើនដោយសារប្រភេទ B។ មានន័យថា អ្នកដែលមានក្រុមឈាម AB គឺកង្វះអាស៊ីតក្រពះក្នុងការរំលាយសាច់ឲ្យបានមានប្រសិទ្ធភាព ហើយសាច់ដែលអ្នកញ៉ាំងាយនឹងរក្សាទុកជាខ្លាញ់ណាស់។ មនុស្សក្រុមឈាមប្រភេទ AB ក៏គួរតែចៀសវាងការញ៉ាំគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន ជាពិសេសក្នុងស្ថានភាពស្រ្តេសខ្លាំង ហើយពួកគេគួរតែញ៉ាំអាហារតិចៗ តែច្រើនដងវិញ។ 

អាហារគួរញ៉ាំ៖ អាហារសមុទ្រ តៅហ៊ូ បន្លែពណ៌បៃតង អាហារធ្វើពីទឹកដោះគោ ផ្លែឈើមានជាតិកាលកាឡាំង

អាហារមិនគួរញ៉ាំ៖ សាច់មាន់ សាច់អាំងមានជាតិផ្សែងៗ ពោត និងពពួកសត្វមានសំបក។

ក្រុមឈាមប្រភេទ O

អ្នកដែលមានក្រុមឈាមប្រភេទ O ច្រើនតែត្រូវការប្រូតេអ៊ីនសាច់សត្វ ហាត់ប្រាណខ្លាំងៗ និងមានការរំលាយអាហារបានយ៉ាងមានប្រសិទ្ធភាព ដោយសារតែក្រពះមានការផលិតអាស៊ីតខ្ពស់។ មានន័យថា នៅពេលដែលអ្នកមានក្រុមឈាមប្រភេទ O ញ៉ាំអាហារមានជាតិប្រូតេអ៊ីនគុណភាពខ្ពស់ ពួកគេអាចច្បាស់ថា រាងកាយនឹងប្រើប្រាស់វាបានយ៉ាងរលូត ហើយក៏មិនបានដាក់សម្ពាធដល់ប្រព័ន្ធរំលាយអាហារច្រើនដែរ។ 

អាហារគួរញ៉ាំ៖ សាច់បក្សីសុទ្ធៗ និងគ្មានជាតិគីមី សាច់ធម្មតា ត្រី ផ្លែឈើមានជាតិកាលកាឡាំង ដូចជាផ្លែបឺរីជាដើម

អាហារគួរចៀសវាង៖ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើពីទឹកដោះគោ បន្លែដូចជា ផ្កាខាត់ណា ស្ពៃក្តោបជាដើម និងសណ្តែក៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត