រឿង​ត្រូវ​ដឹង​ពី​កម្មវិធី The Best FIFA ដែល​ត្រូវ​កើត​ឡើង​យប់​នេះ

  • 2018-09-24 02:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​​ឆ្នើម​ទាំង​ផ្នែក​បុរស​និង​ស្ត្រី​នឹង​ត្រូវ​ប្រកាស​ក្នុង​កម្មវិធី Best Fifa Football Awards ដែល​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ឡុងដ៏​ប្រទេស​អង់គ្លេស​នៅ​យប់​នេះ​ម៉ោង​១២:៣០​នាទី។ មុន​នឹង​កម្មវិធី​នេះ​មក​ដល់ អ្នក​គួរ​ដឹង​អ្វី​ខ្លះ?

​ពាន​​កីឡាករ​ឆ្នើម

  • Cristiano Ronaldo, Luka Modric និង Mohamed Salah ជា​បេក្ខភាព​៣​នាក់​ចុងក្រោយ​ត្រូវ​​ដណ្ដើម​ពាន​កីឡាករ​ឆ្នើម​ផ្នែក​បុរស

  • ខណៈ​ផ្នែក​នារី​វិញ​មាន Ada Hegerberg (ន័រវែស), Dzsenifer Marozsan (អាល្លឺម៉ង់) និង Marta ​(ប្រេស៊ីល)

​ពាន Fifa Puskas

Gareth Bale, Lionel Messi, Benjamin Pavard, Cristiano Ronaldo ស្ថិត​ក្នុង​បេក្ខភាព​១០​រូប​ដណ្ដើម​យក​ពាន​ផ្នែក​គ្រាប់​បាល់​ល្អ​ជាង​គេ​ឬ Puskas Award។

ពាន​អ្នក​ចាំ​ទី​ល្អ​ជាង​គេ

​​ក្នុង​កម្មវិធី The Best FIFA ​សម្រាប់​​តំណែង​​ទាំង​៤​​ក្នុង​ទីលាន​គេ​​បាន​បង្កើត​តែ​ពាន​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​តែ​មួយ​ប៉ុណ្ណោះ សម្រាប់​ពាន​ខ្សែ​ការពារ បម្រើ ប្រយុទ្ធ​ល្អ​ជាង​គេ​គ្មាន​ទេ។ សម្រាប់​ឆ្នាំ​នេះ Thibaut Courtois, Hugo Lloris និង Kasper Schmeichel ជា​បេក្ខភាព​៣​នាក់​ចុង​​ប្រជែង​យក​ពាន​មួយនេះ។

​FIFA FIFPro World11 ឬ​​​ជម្រើស​១១​នាក់​ល្អ​ជាង​គេ

បេក្ខភាព​៥៥​នាក់​នឹង​ត្រូវ​ប្រជែង​គ្នា​ជាប់​ក្នុង​ជម្រើស​១១​នាក់​ល្អ​ជាង​គេ ហើយ​​សម្រាប់​ពាន​កិត្តិយស​មួយ​នេះ​ពិត​ជា​មាន​ចង់​ដឹង​ច្រើន។

ក្រៅ​ពី​ពាន​ធំ​ៗ​ខាង​​លើ​ កម្មវិធី The Best FIFA ក៏​មាន​ការ​ប្រគល់​ពាន​​ផ្នែក គ្រូ​បង្វឹក​ល្អ​​​ផ្នែក​បុរស​និង​ស្ត្រី, FIFA Fan Award និង FIFA Fair Play Award។ នេះ​គឺ​ឆ្នាំ​ទី​៣​ហើយ​នៃ​ការ​រៀបចំ​កម្មវិធី The Best FIFA បន្ទាប់​ពី FIFA បាន​ចែក​ផ្លូវ​ជាមួយ​កម្មវិធី Ballon d'Or៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ