កីឡាករកើតឆ្នាំ ២០០០ ចំនួន៥រូបដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបបាល់ទាត់ធំៗនៅទ្វីបអឺរ៉ុប
- 2018-10-03 11:36:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករកើតឆ្នាំ ២០០០ ចំនួន៥រូបដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបបាល់ទាត់ធំៗនៅទ្វីបអឺរ៉ុប
ចន្លោះមិនឃើញ
បើតាមការចុះផ្សាយរបស់ Marca ទោះជាស្ថិតនៅវ័យក្មេងខ្ចីមែនពិត កីឡាករកើតក្នុងឆ្នាំ២០០០ ខាងក្រោមត្រូវបានក្លឹបកំពូលៗនៅទ្វីបអឺរ៉ុបកំពុងសម្លឹងមើលដោយសារតែពួកគេបាននិងកំពុងបង្ហាញទម្រង់លេងដ៏អស្ចារ្យតាមបណ្ដាកម្មវិធីបាល់ទាត់នានា។ កីឡាករទាំង៥រូបនោះមានដូចជា.៖
១. Vinicius Jr៖ កីឡាករវ័យ ១៨ឆ្នាំរូបនេះផ្ទេរមកពីក្លឹបប្រេស៊ីលដែលជាស្រុកកំណើតរបស់គេមកក្លឹបReal Madridក្នុងតម្លៃ ៤០.៥០លានផោនត្រូវនឹងជាង៥២លានដុល្លារ។ កីឡាកររូបនេះបានបង្ហាញខ្លួននៅក្នុងប្រកួតប៉ះនឹងក្លឹប Atletico Madrid កាលពីថ្ងៃអាទិត្យកន្លងទៅ។
២.Abel Ruiz៖ កីឡាករកើតឆ្នាំ២០០០នេះជាថ្នាលនៃក្លឹបBarcelona និងស្ថិតក្នុងក្រុមជម្រើសជាតិ U-19នៃអេស្ប៉ាញ។ Abel Ruiz បានបង្ហាញខ្លួនឲ្យក្លឹបអ្នកមានបុណ្យកាលពីប្រកួតពាន Supercopa de Catalunya។
៣.Moise Kean៖ ជាកីឡាករសញ្ជាតិអ៊ីតាលីរបស់ក្លឹបយក្ស Juventus។ គេបានបង្ហាញខ្លួនជាច្រើនដងឲ្យក្លឹប ហើយក៏ជាកីឡាករក្មេងជាងគេដែលរកគ្រាប់បាល់បានក្នុងប្រវត្តិសាស្ត្រក្លឹបសេះបង្កង។
៤.Jadon Sancho៖ កីឡាករវ័យក្មេងអង់គ្លេសរូបនេះត្រូវបានផ្ទេរចេញពីក្លឹប Manchester City ទៅBorussia Dortmund ក្នុងតម្លៃខ្លួន ៥លានអឺរ៉ូ។ មជ្ឈដ្ឋានបាល់ទាត់ចាត់ទុករូបគេជាក្ដីសង្ឃឹមនៃក្រុមជម្រើសជាតិអង់គ្លេសនៅពេលអនាគត។
៥. Timothy Weah៖ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរបស់ក្លឹបកំពូលបារាំង Paris Saint-Germain ត្រូវបានគេចាប់អារម្មណ៍តាមរយៈការបង្ហាញទម្រង់លេងរបស់រូបគេ។ Timothy គឺជាកូនប្រុសរបស់វីរបុរសបាល់ទាត់មកពីទ្វីបអាហ្រ្វិក George Weah។