ទីបំផុត TWICE បង្ហើប​ថ្ងៃ​វិល​ត្រឡប់ជាមួយ​​អាល់ប៊ុម​ថ្មី​ផ្លូវ​ការ​ហើយ!

  • 2018-10-11 13:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សមិទ្ធផល​ចំនួន​២​ចេញ​កាល​ពី​ខែ មេសា និង​កក្កដា ពេល​នេះ ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ដ៏​ល្បី TWICE ថ្មីៗ​នេះ​បាន​ប្រកាស​ពី​កាល​បរិច្ឆេទ​ផ្លូវ​ការ​សម្រាប់អាល់ប៊ុម​ថ្មី​របស់​ខ្លួន​ហើយ។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក បាន​រាយការណ៍​នៅ​ថ្ងៃ​នេះ​ថា បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ TWICE នឹង​ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៥ វិច្ឆិកា ២០១៨ ខាង​មុខ​នេះ។ ជាមួយ​គ្នា JYP Entertainment ដែល​ជា​ភ្នាក់​ងារ​របស់​ក្រុម​តារា​ចម្រៀង​ស្រី​ខាង​លើ ក៏​បាន​សង្កត់​ន័យ​ចំពោះ​របាយការណ៍​ខាង​លើ​ដែរ ថា TWICE នឹង​បញ្ចេញ​អាល់ប៊ុម​ថ្មី​របស់​ពួក​គេ​នៅ​កាល​បរិច្ឆេទ​ខាង​លើ​ពិត​មែន។

ជាមួយ​នឹង​ការ​វិល​ត្រឡប់​នេះ មាន​ន័យ​ថា គឺ​ជា​សមិទ្ធផល​ទី​៣​ក្នុង​ឆ្នាំ​តែ​មួយ ដែល​ក្រុម​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ នេះ​សម្រេច​បាន។ កាល​ខែ​មេសា TWICE បាន​បញ្ចេញ​អាល់ប៊ុម "What is Love?” និង "'Dance The Night Away” ក្នុង​ខែ​កក្កដា៕

ប្រភព៖ Allkpop | Soompi   ប្រែ​សម្រួល៖ ទារិកា