ក្នុងនាម​ជាតារាល្បីលំដាប់ពិភពលោក តើសមាជិក BTS អាចរកចំណូលប៉ុន្មានខ្លះទៅ?

  • 2018-10-12 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​បណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េ​ បាន​បង្ហោះ​ព័ត៌មាន​ខ្លះៗ​ទាក់ទង​នឹង​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ចម្រៀង​ដ៏​ល្បី​ BTS។

ជា​ការពិត​ចំណូល​ប្រចាំឆ្នាំរបស់​ក្រុម​ចម្រៀង​ K-Pop លំដាប់​ថ្នាក់​ពិភពលោកមួយ​នេះ​សរុប​រហូត​ទៅ​ដល់​ ១០០ពាន់លានវ៉ុន (ប្រហែល​ ៨៨,១លានដុល្លារ)។ ដោយ​ឡែក​ក្នុង​ឆ្នាំ ២០១៨​នេះ​ សមាជិក​ម្នាក់ៗ​អាច​ទទួល​បាន​ ១០ពាន់លានវ៉ុន (ប្រហែល​ ៨,៨១លានដុល្លារ)។

នេះ​គឺជា​ចំនួន​ចំណូល​ច្រើន​សន្ធឹកសន្ធាប់​ ប៉ុន្តែ​បើ​ធៀប​នឹង​កម្លាំង​កាយ​ចិត្ត​ដែល​សមាជិក​ទាំង​ ៧​បាន​លះបង់​វិញ​ ពិត​ជា​ស័ក្ដិសម​​នឹង​អ្វី​ដែល​ពួកគេ​ទទួល​បាន​ណាស់។ ដូច​ជ្រាប​ស្រាប់​ ក្នុង​ឆ្នាំ ២០១៨​នេះ​ BTS មាន​ការងារ​រវល់​ឥត​ឈប់​ តាំង​ពី​ចេញ​អាល់ប៊ុម​ថ្មី​ ការ​ប្រគំតន្ត្រី​ ការ​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​តូចធំ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ពិសេស​ខាង​ប៉ែក​អឺរ៉ុប​ជា​ដើម៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម