អត់​មួយ​ចំណុច​នេះ មាន​លុយ​ប៉ុន្មាន​ក៏​ចូល​កម្មវិធី EDM ចុង​ខែ​នេះ​អត់​បាន​ដែរ

  • 2018-10-12 10:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រាំ​លេង​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ជាមួយ​ចង្វាក់ Electronic Dance Music (EDM) នឹង​មក​ដល់​ចុង​ខែ​នេះ​ហើយ ដោយ​អ្នក​ចូលរួម​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ក្រៅ​ពី​ទិញ​សំបុត្រ​ចូល​រួម គឺ​ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៨ឆ្នាំ ឬ​កើត​ឆ្នាំ ២ ០០០។

កម្មវិធី​ដែល​មាន​ឈ្មោះ​ថា Afterlife: Day of the Dead ខាង​លើ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧ តុលា ក្នុង​សណ្ឋាគារ Cambodiana ចាប់​ពី​ម៉ោង ៥ល្ងាច ដោយ​មាន​ឌីជេ និង​ផលិតករ​ចម្រៀង​ល្បីៗ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ជា​ពិសេស​គឺ​លោក Mike Cervello ពី​ផលិត​កម្ម Barong Family។

EDM ឆ្នាំ​នេះ ក៏​នៅ​តែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ស្រាបៀរ Heineken ដែរ ដោយ​លក់​សំបុត្រ​ក្នុង​តម្លៃ៖

  • ១០ដុល្លារ (Early Bird) សម្រាប់​ការ​ទិញ​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី១៤ តុលា
  • ១៥ដុល្លារ (Normal Pass) ពីថ្ងៃទី១៥ តុលា
  • ២០ដុល្លារ (Walk-in) នៅថ្ងៃទី២៧ តុលា

ចុច​ទី​នេះ សម្រាប់​បំពេញ​ព័ត៌មាន​ទិញ​សំបុត្រ ហើយ​អ្នក​នឹង​ទទួល​បាន​ការ​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ៕

អត្ថបទ៖ វិទូ