គ្រូ​បង្វឹក​កម្ពុជា ប្រាប់​ហេតុផល​មិន​ដាក់ កែវ សុខផេង ​ចូល​លេង

  • 2018-10-13 04:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​យប់មិញ​នេះ ​គេ​សង្កេត​ឃើញ​ថា​ក្រុម​កម្ពុជា ​មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​ចូល​លេង​ឡើយ ​ដោយ​ប្រើ​ជំនួស​វិញ​ដោយ​កីឡាករ​ក្មេង​ៗ។

ចំពោះ​រឿង​នេះ លោក​ Filex ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា​នេះ​ជា​បច្ចេកទេស ​ហើយ​លោក​បាន​និយាយ​ជាមួយ សុខផេង ​រួច​ហើយ​ផង​ដែរ។ បុរស​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​បន្ដ​ថា ផេង សុខ​ចិត្ត ​និង​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ​ព្រោះ​ក្រុម​ទាំង​មូល​ចង់​ឃើញ​កីឡាករ​ក្មេង​ៗ​ជំនាន់​ក្រោយ​មាន​ឱកាស​បាន​បញ្ចេញ​សមត្ថភាព។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ជាមួយ​ទីម័រ ​នេះ​ទៅ នឹង​បន្ដ​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​តទល់​ជាមួយ​ក្រុម​សិង្ហបុរី​ទៀត​នៅ​ថ្ងៃ​ទី​១៦​ខាង​មុខ​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដដែល៕

អត្ថបទ៖ មុន្នីរម្យ