កីឡាករ​សិង្ហបុរី​​សរសើរ​ វឌ្ឍនាកា ជា​កីឡាករ​សម្បូរ​​បច្ចេកទេស

  • 2018-10-15 05:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ S. Baharudin របស់​សិង្ហបុរី​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មុន​នេះ​ថា ចាន់​ វឌ្ឍនាកា ជា​កីឡាករ​ល្អ​​កម្រិត​ខ្ពស់​របស់​កម្ពុជា ហើយ​សម្បូរ​ទៅ​ដោយ​បច្ចេកទេស​ និង​ជា​កីឡាករ​ម្នាក់​អាច​​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​ខ្លួន​ក្នុង​ការ​ប្រកួត​ថ្ងៃ​ស្អែក​នេះ។

S. Baharudin

​កីឡាករ​ដែល​ធ្លាប់​លេង​នៅ​ក្លឹប​ PAHANG ជា​មួយ​ ចាន់ វឌ្ឍនាកា រូប​នេះ​បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​កម្ពុជា​រូប​នេះ​អាច​យក​ឈ្នះ​ទៅ​លើ​កីឡាករ​ពីរ​រូប ជាង​នេះ​ទៅទៀត​គេ​អាច​កែប្រែ​ស្ថានភាព​ក្នុង​ក្រុម​ពី​គ្មាន​អ្វី​សោះ​មក​ក្លាយ​ជា​​មាន​ឱកាស​ល្អ​​វិញ​បាន។ ​មែនទែន​ទៅ​​កីឡាករ​រូប​នេះ​ក៏​ជា​មុខ​សញ្ញា​គ្រោះថ្នាក់​មួយ​សម្រាប់​សិង្ហបុរី​ផង​ដែរ។

​ S. Baharudin ​បន្ថែម​ថា ​ទោះ​ជា​ វឌ្ឍនាកា ​ល្អ​​យ៉ាង​ណា ក៏​​ក្រុម​របស់​គេ​មិន​ផ្ដោត​សំខាន់​ទៅ​​លើ​កីឡាករ​រូប​នេះ​ពេក​ដែរ។ ពួក​គេ​នឹង​លេង​ទៅ​តាម​​ផែនការ​ និង​ប្រឹងប្រែង​លេង​ក្នុង​ការ​ប្រកួត​ឲ្យ​បាន​ល្អ។

ការ​ប្រកួត​ស្អែក​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​ជា​ការ​ប្រកួត​មិត្ត​ភាព​ចុង​​ក្រោយ​របស់​កម្ពុជា ក្នុង​ត្រៀម​​ខ្លួន​លេង​ពាន​រង្វាន់ AFF Suzuki Cup 2018 ​ដែល​នឹង​មក​ដល់​នៅ​ខែ​ក្រោយ​​នេះ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​