ចាំឡើងយូរ! ទីបំផុត បានដឹងថ្ងៃចាក់ផ្សាយរឿង "ល្បិចក្នុងរាជវាំងវគ្គ២" ហើយ
- 2018-10-16 06:45:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំឡើងយូរ! ទីបំផុត បានដឹងថ្ងៃចាក់ផ្សាយរឿង "ល្បិចក្នុងរាជវាំងវគ្គ២" ហើយ
ចន្លោះមិនឃើញ
ទស្សនិកជនដែលកំពុងតែទន្ទឹងរង់ចាំតាមដានទស្សនារឿង «ល្បិចក្នុងរាជវាំងវគ្គ២» ពេលនេះជិតបានទស្សនាហើយ បន្ទាប់ពីស្ថានីយទូរទស្សន៍ភីអិនអិន និងទំព័រហ្វេសប៊ុគភីអិនអិន បានបង្ហាញពីកាលបរិច្ឆេទក្នុងការចាក់ផ្សាយរឿងមួយនេះគឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១:០០-១២:០០ថ្ងៃត្រង់ បន្ទាប់ពីរឿង «យុទ្ធសាស្ត្របំបែករឿងក្តី»។
«ល្បិចក្នុងរាជវាំងវគ្គ២» គឺជារឿងភាគបុរាណដែលផ្តោតទៅលើសង្គ្រាមនៅក្នុងអំឡុងរជ្ជកាលអធិរាជ Shang Tang ព្រះអង្គម្ចាស់ Ping (Steven MA) និងព្រះនាង Taiping (Alice Chan) ធ្វើសង្គ្រាមដណ្តើមរាជ នឹងបានធ្វើគត់ម្ចាស់ក្សត្រីDowager Wei (Michelle Yim) ដែលកំពុងកាន់អំណាចលើប្រព័ន្ធតុលាការក្នុងនៅរាជវាំង។ ពួកគេទាំងពីរនាក់ គាំទ្រដល់ព្រះអង្គម្ចាស់ Xiang (Lee Lung Kei) ក្នុងការដណ្ដើមរាជបល្ល័ង្កមួយ។ ក្រោយមកម្ចាស់ស្ត្រី Dowager Wei ក៏ចូលទីវង្គត់ដោយការធ្វើឃាតរបស់ Yam Sam-Shu (Kenneth Ma) បន្ទាប់ពីនោះមកព្រះបរមរាជវាំងហាក់ដូចជាវិលត្រលប់មករកសន្តិភាពវិវិញ។
ប៉ុន្តែអ្វីដែលកើតជាបន្តគឺការ ដណ្តើម អំណាច ប្រើល្បិច រវាងព្រះអង្គម្ចាស់Ping និង ព្រះមាតិច្ឆា គឺ ព្រះនាង Taiping (Alice Chan) ក្លាយជាសមរភូមិ ទឹក និង ភ្លើង។ ដោយឡែកព្រះមហេសីដំបូងរបស់ព្រះអង្គម្ចាស់Ping គឺ អ្នកម្នាង Wong Zhen (Nancy Wu) និងអ្នកម្នាង Zheng Chunxi (Chrissie Chau) គិតតែពីប្រកួតប្រជែងសម្រស់គ្នា និងបានប្រើល្បិចរៀងៗខ្លួន ធ្វើអោយក្នុងរាជវាំងពោរពេញទៅដោយភាពចម្រូងចម្រាស់មិនចេះចប់ មិនចេះហើយ។ បើក្នុងរាជវាំងពោរពេញដោយបញ្ហាបែបនេះ តើអ្នកណាខ្លះដែលត្រូវបង្ហូរឈាមរបស់ខ្លួនដើម្បីការពារម្ចាស់? តើបញ្ហាទាំងអស់នេះនឹងមានដំណោះស្រាយដ៏ល្អដែរទេ? ចង់ដឹងថាតើរឿង «ល្បិចក្នុងរាជវាំងវគ្គ២» ល្អមើលយ៉ាងណានោះសូមចុចវីដេអូខាងក្រោម៖