សឿយ វិសាល ៖ ខ្ញុំ​មាន​តែ​ម្រាមដៃ​ដប់ ​សូម​បង​ប្អូន​កុំ​ទាន់​អស់​សង្ឃឹម

  • 2018-10-17 02:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​​ក្រុម​របស់​ជម្រើស​ជាតិ​កម្ពុជា សឿយ វិសាល កាល​ពី​យប់​មិញ​បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ក្រោយ​កម្ពុជា​ចាញ់​សិង្ហបុរី ២-១ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

សឿយ វិសាល លេខ៥

​ក្រោយ​ប្រកួត​ចប់​ភ្លាម ​ខ្សែ​ការពារ​កណ្ដាល​មាន​បទ​ពិសោធ​ក្រាស់ក្រែល​រូប​នេះ​បាន​និយាយ​ថា ៖ «​​ខ្ញុំ​គ្មាន​អី​និយាយ​​ច្រើន​ទេ​បង។ ខ្ញុំ​មាន​តែ​ម្រាម​ដៃ​ដប់​ សូម​ឲ្យ​បង​ប្អូន​កុំ​ទាន់​អស់​សង្ឃឹម។ យើង​ចាញ់​ថ្ងៃ​នេះ តែ​យើង​នៅ​មាន​ឱកាស​​ដើម្បី​យក​ឈ្នះ​គេ​វិញ​នៅ​ថ្ងៃ​ក្រោយ»។

​​វិសាល បន្ថែម​ថា សម្រាប់​ការ​ប្រកួត​ដែល​ចាញ់ សិង្ហបុរី​ នេះ​​គេ​មើល​ឃើញ​ថា កីឡាករ​ទាំង​អស់​បាន​ប្រឹងប្រែង​អស់​សមត្ថភាព​ហើយ​។ ចំណែក​គ្រាប់​បាល់​ទី​១ ដែល​កើត​ឡើង​នោះ​គឺ​ដោយ​សារ​កីឡាករ​ទាំង​អស់​​ភ្លេច​ខ្លួន​មួយ​ពេល។ ខណៈ​គ្រាប់​ទី​២ ដែល​នាំ​ឲ្យ​កម្ពុជា​ចាញ់​ មក​ពី​កីឡាករ​ប្រឹងប្រែង​ខ្លាំង​ពេក​នៅ​វគ្គ​ទី​១ ទើប​មាន​ការ​ហត់​ខ្លាំង​នៅ​វគ្គ​ទី​២។

​ការ​ប្រកួត​មិត្ត​ភាព​បី​ប្រកួត​កន្លង​មក​កម្ពុជា​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ឡើយ ពោល​គឺ​ចាញ់​ម៉ាឡេស៊ី ៣-១ ស្មើ ទីម័រខាងកើត ២-២ និង ចាញ់​​សិង្ហបុរី ២-១។ ​ស្រប​ពេល​ការ​ប្រកួត​ផ្លូវ​ការ​របស់​កម្ពុជា​​ពាន​រង្វាន់ AFF Suzuki Cup 2018 នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​៨​ ខែ​​វិច្ឆិកា ​ឆ្នាំ​២០១៨៕ ​

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម