ភ្ញាក់ផ្អើល ពេលដឹងផ្លាស្ទិចបំពុលដល់មហាសមុទ្រ ៩០% ចេញពីទន្លេតែ ១០ ប៉ុណ្ណោះ

  • 2018-11-05 06:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ យើង​កាន់​តែ​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង អំពី​បរិមាណ​ផ្លាស្ទិច​នៅ​ក្នុង​មហាសមុទ្រ​របស់​យើង។ ជា​រៀងរាល់​ឆ្នាំ​មាន​ផ្លាស្ទិច​ជាង ៨លាន​តោន បាន​ហូរ​ចូល​មហាសមុទ្រ។ ប្រសិន​បើ​យើង​បន្ត​បំពុល​នៅ​អត្រា​នេះ ប្លាស្ទិក​នឹង​មាន​ច្រើន​ជាង​សត្វ​ត្រី​នៅ​ក្នុង​សមុទ្រ​ត្រឹម​ឆ្នាំ២០៥០។ តើ​កាក​សំណល់​ប្លាស្ទិច​ទាំង​អស់​នោះ​មក​ពី​ណា?

ភាគ​ច្រើន​វា​ត្រូវ​បាន​ទឹក​នាំ​ទៅ​តាម​រយៈ​ទន្លេ។ យោង​​តាមរយៈ​ការ​វិភាគ​អំពី​កាក​សំណល់​ដែល​រក​ឃើញ​នៅ​ក្នុង​ទន្លេ និង​ទីកន្លែង​ជុំវិញ​នោះ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា ប្រព័ន្ធ​ទឹក​ទន្លេ​តែ ១០ ប៉ុណ្ណោះ​បាន​នាំ​ប្លាស្ទិក ៩០% ទៅ​កាន់​មហាសមុទ្រ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ទឹក​ទន្លេ​ទាំង ១០ ខាង​លើ ក្នុង​នោះ​មាន ៨ ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី គឺ ទន្លេ Yangtze, Indus, Yellow, Hai He, Ganges, Pearl, Amur, Mekong និង ២ ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​តំបន់​អាហ្វ្រិក គឺ ទន្លេ Nile និង Niger។

យ៉ាង​ណា​មិញ ការ​បំពុល​ផ្លាស្ទិច​ចូល​មក​ក្នុង​មហាសមុទ្រ​តាម​រយៈ​ទន្លេ​នេះ ជា​ទូទៅ​កើត​ឡើង​ដោយ​សារ​មូលហេតុ​ចម្បង​ចំនួន ២ គឺ ចំនួន​មនុស្ស​រស់​នៅ​ជុំវិញ​ទន្លេ​ច្រើន (ជួនកាល​ដល់​រាប់​លាន​នាក់) និង ដំណើរការ​គ្រប់គ្រង​កាក​សំណល់​នៅ​អន់​ខ្សោយ៕

ចុច​អាន៖

ប្រភព៖ weforum   ប្រែ​សម្រួល៖ សេង ឡុង