អាស្រ័យលើសុខភាព ម្ហូប និង​ភេសជ្ជៈ ១០​មុខ​ អាចឱ្យអ្នក​មាន​បញ្ហា​រាករូស​​បាន

  • 2018-11-14 03:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណីអាហារ ដែល​អ្នក​ញ៉ាំ​រាល់​ថ្ងៃបើសិន​ចម្អិន​​មិន​បាន​ត្រឹម​ត្រូវ ធ្វើ​ដោយ​គ្មាន​អនាម័យ​ច្បាស់ណាស់​ប្រាកដជា​រាកមិន​ខាន។ ប្រភេទ​អាហារ​ខ្លះ​ អាស្រ័យ​ទៅតាម​សុខភាព​របស់​មនុស្ស​ អ្នក​ខ្លះ​ងាយ​ប្រឈម​ អ្នក​ខ្លះ​សុខភាព​អំណោយផលទោះប្រភេទ​អាហារ​បែប​ណា​ក៏​អា​ចទ្រាំ​ទ្រ​បាន។ អាហារនិងភេសជ្ជៈ​មួយ​ចំនួន​ខាង​ក្រោម​ ដែល​មនុស្ស​ចំនួន​ធំ​តែង​មាន​ប្រតិកម្ម​ញ៉ាំ​ហើយរាក​៖

១. បុក​ល្ហុង

បុកល្ហុង​ គឺជា​ចំណីអាហា​រមួយ​ដែល​ជា​ចំ​ណង់​ចំ​ណូ​ល​ចិត្ត​របស់​ប្រជា​ជន​កម្ពុជា ​និង​ជាទី​ពេញ​និ​យម​​ក្នុង​ចំណោម​មនុស្សពេញ​វ័​យ​ និង​សិស្ស​និ​ស្សិត ដែល​អាច​រក​ទទួលទាន​បាន​បាន​ស្ទើរតែ​គ្រប់​ទីកន្លែង​។ យ៉ាងណាមិញ​ផ្លែ​ល្ហុង​មាន​កម្រិត​ Fiber​ខ្ពស់​ ដែល​អាចធ្វើ​ឲ្យ​ហើមពោះ​ និងមាន​បញ្ហា​ដល់​ប្រ​ព័​ន្ធ​រំ​លាយ​អាហារ​ផងដែរ​។​

២. សូ​ដា​ទឹកកក​

សូ​ដា គឺជា​ភេសជ្ជៈ​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត ប៉ុន្តែ ជាតិ​អាស៊ីត​នៅក្នុង​សូ​ដា​អាច​ព​ន្យឺ​តដល់​ ការ​រំលាយ​អាហារ និង​រាំងស្ទះ​ដល់​ការ​ស្រូបយក​ជីវជាតិ​។ ថ្វីត្បិតតែ​វា​មាន​រសជាតិ​ឆ្ងាញ់​ប៉ុន្តែ​គ្រឿង​ផ្សំ​របស់​វា​អាចធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​។​​

៣. មី​ឆា​

អាហារ​តាម​ចិញ្ចើមផ្លូវ​មាន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង​ភ្នំ​ពេញ មិន​ថា​ម្ហូបអាហារ ផ្លែឈើ ឬ​ភេសជ្ជៈ​​នោះទេ​។ ក្នុង​ចំណោម​នោះ មីឆា​ជា​អាហារ​ដែល​ពេញ​និយម​អាច​ញាំ​ុ​ពេលព្រឹក ពេល​ថ្ងៃ ពេល​រសៀល និង​ជា​អាហារ​ស​ម្រន់​ផងដែរ​។ វា​មាន​ភាពងាយស្រួល​ក្នុង​ការ​ចម្អិន តម្លៃថោក និង​មានឱជារស​ឈ្ងុយឆ្ងាញ់​ថែម​ទៀតផង​។ ទោះជា​យ៉ាងណាក្ដី ការ​ទទួលទាន​ចំណីអាហារ​នៅតាម​ផ្លូវ​ដែល​ត្រូវ​ខ្យល់ ធូលី និង​ភ្លៀង អាច​បង្កឱ្យមាន​ជំងឺ​រាករូស​បាន​។ លើសពី​នេះ​ទៅទៀត អ្នកលក់​ក៏​មិន​មាន​អ​នា​ម័​យ​គ្រប់​គ្រាន់​ផងដែរ​។​

៤. ទឹក​ដោះ​គោ​

មនុស្ស​ភាគច្រើន រាក​ដោយសារ​ការ​ទទួល​ទា​ទាន​ទឹក​ដោះ​គោ គឺ​មិន​បានដឹងខ្លួន​ភ្លាមៗ​ទេ​ថា​ប្រព័ន្ធ​រំលាយ​អាហា​ររបស់​ពួកគេ​មិន​មាន​សមត្ថភាព​ក្នុង​ការ​បំ​បែក​ជាតិ​ស្ករ​ដែល​មាន​នៅក្នុង​ទឹក​ដោះ​គោ ឈីស ឬ​យោ​ហ្គឺត​។​ រោគសញ្ញា​ទូទៅ​ដែល​កើតមានឡើង​បន្ទាប់ពី​ទទួលទាន​អាហារ​ទាំងអស់​នោះចាប់​ពី​៣០​នាទី​ទៅ​២​ម៉ោង​មានដូចជា ការចង់​ក្អួត ចុកពោះ ហើម​ពោះ ផោម និង​រាករូស​។​

៥. ការ៉េម

ការ៉េម​មាន​ផ្ទុក​ជាតិ​ផ្អែម​ខ្លាំង​ដែល​អាច​បង្ក​ឲ្យ​មានផល​ប៉ះ​ពាល់​ដល់​អ្នក​ដែល​មិនអាច​បំ​បែក​ជាតិ​​ផ្អែម​បាន​។ ហើយ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​ការ​រំ​លាយ​អាហារ​ ប្រសិនបើ​ពួកគេ​ញ៉ាំការ៉េម​​ច្រើនពេក​។​

៦. ម្ជូ​រ​

ម្ជូរ​ក៏​ទទួលបាន​ការ​ពេញ​និយម​ក្នុង​ចំ​ណោម​យុវនារី ជាពិសេស សិស្ស​វិទ្យា​ល័យ​។ ផ្លែស្វាយ​មួយ​​ផ្លែ​មាន​ផ្ទុក​នូ​វ​Fiber៣​ក្រាម ហើយ​ការ​ទទួលទាន​ស្វាយ (Fiber)​ជាមួយនឹង​អំបិល​ម្ទេស​អាច​​បណ្តាល​ឲ្យ​មាន​ជំងឺ​រាករូស​។ ម្យ៉ាង​វិញ​ទៀត ម្ជូរ​គឺជា​ចំណី​តាម​ដងផ្លូវ​ដែល​គ្មាន​អ​នា​ម័​យ​ ​គ្រប់​គ្រាន់​នោះទេ​។

៧. ប្រហិត

ការ​លាយ​បញ្ចូល​គ្នា​នៃ​ម្សៅ សូ​ដ្យូ​ម និង​ប្រេង​នៅក្នុង​ប្រភេទ​អាហារ​បំពង​មួយនេះ​ងាយ​នឹង​ធ្វើ​ឲ្យ​​អ្នក​ទទួលទាន​ឈឺពោះ​ណាស់​។ ប្រហិត​គឺជា​ចំណី​តាម​ផ្លូវដែល​ត្រូវ​រង​ធូលី​ដី ភ្លៀង និង​ខ្យល់ ដែល​​មាន​ផ្ទុក​បាក់តេរី​ផងដែរ​។​

៨. ចំណី​អាំង​តាម​ដងផ្លូវ​

ពួកយើង​បាន​លើកឡើង​ជា​ច្រើនដង​មកហើយ ប៉ុន្តែ​នៅតែ​មិនទាន់​ច្បាស់លាស់​នៅឡើយ​។ នៅតាម​ដងផ្លូវ គឺ​ពោរពេញ​ទៅដោយ បាក់តេរី និង​មេរោគ​ជាច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រាករូស ដូច្នេះ ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​ចំណីអាហារ​នៅ​កន្លែង​ ដែលមាន​រ​ថយ​ន្ដ​ឆ្លងកាត់ និង​នៅ​ជិត​​មាត់​លូ អ្នក​គួរតែ​ត្រៀមខ្លួន​ឲ្យ​ហើយ​ជាស្រេច​ជាមួយនឹង​ជំ​ងឺ​រាក​។​

៩. ស្រា​បៀរ​

ជាតិ​អាល់កុល​អាចធ្វើឱ្យ​រលាក​ស្រទាប់​នៃ​ពោះ​វៀន​របស់អ្នក​ដែល​ប៉ះ​ពាល់​ដល់​មុខងារ​របស់​ ពោះ​វៀន​ក្នុង​ការ​ស្រូបយក​ជាតិ​ទឹក​។ ទទួលទាន​គ្រឿង​ស្រវឹង​បណ្តាល​ឱ្យ​ទឹក​ជ្រាប​ពី​ក្រពះ​ទៅ​ ពោះ​វៀន​លឿន​ដែល​ធ្វើឱ្យ​ពោះ​វៀ​ន​កន្ត្រាក់​ខ្លាំង​និង​ញាប់​ជាង​ធម្មតា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​រាក​។​

ប្រសិនបើ​អ្នក​ធ្លាប់បាន​ញ៉ាំ​ឬ​ផឹក​អ្វី​ដែល​មិនល្អ​ហើយ​មានការ​រមូល​ក្រពះ ឈឺ​ពោះ និង​បន្ទោ​របង់​ ញឹកញាប់​ជាង​មុន អ្នក​អាច​បញ្ឈ​ប់រោគ​សញ្ញា​រាក និង​ព្យាបាល​មូលហេតុ​របស់​វា​ជាមួយនឹង​ឱសថ​ ដែល​អាច​ទុកចិត្តបាន​ព្រម​ទាំង​អាច​រក​ទិញបាន​នៅ​គ្រប់​ឱសថស្ថាន​ក្នុង​ប្រទេស​កម្ពុជា​។​

ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើនជាងមុ​ន កាត់បន្ថយ​រោគសញ្ញា​រា​ក ខណៈពេល​កំពុង​កម្ចាត់​ជាតិពុល​បាក់តេរី វីរុស​ចេញពី​ពោះ​វៀន​របស់អ្នក​ដោយ​មិន​បារម្ភ​ពី​ការ​ទល់លាមក​។ ទុក​វា​ជាមួយ​អ្នក​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ ទាំង​នៅក្នុង​កាបូប ទាំង​នៅផ្ទះ​ដោយ​កុំ​ទុក​រហូតដល់​យឺត​ពេល​។ អ្នកនឹង​បាន​ធូរស្រាល​ច្រើនជាង​មុន​យ៉ាង​ឆាប់រ​ហ័​ស​។​

១០. សាច់​ឆៅ ​ឬ​ សាច់​ដែល​ចម្អិន​មិន​បាន​ឆ្អិន​ល្អ

តើអ្នកដឹង​ទេ​ថា​ការ​ញ៉ាំ​អាហារ ​ដែល​ចម្អិន​មិន​បាន​ល្អ​ដូចជា​ភ្លាសាច់គោ​អាច​ធ្វើ​ឱ្យកើ​ត​ ជំងឺ​រាក ចុក​ក្អួត និង​ឈឺ​ក្រពះ​។ រោគសញ្ញា​ទាំង​នេះ​អាចកើត​ឡើង​ច​ន្លោះ​ពី​ ២ ទៅ​៨ ថ្ងៃ​បន្ទាប់​ ពី​ការ​បរិភោគ​ហើយ​អ្នកអាច​នឹង​ឈឺ​រហូតដល់​មួយ​សប្តាហ៍​។​

ប្រសិនបើ​អ្នក​គិតថា​អត្ថបទ​នេះ​មាន​ប្រយោជន៍ ហើយ​ចង់​ទទួលបាន​គ​ន្លឹះ​ខ្លីៗ​ ដែលមាន​ អត្ថប្រយោជន៍​ពី​សុខភាព​ប្រចាំ​សប្តាហ៍ សូមជួយ​ like​ និង follow ទំព័រ​ហ្វេស​ប៊ុ​ក​របស់​យើង Home Medicine powered by IPSEN

អត្ថបទ៖ ថា ម៉ាលីដា