ជា​ផ្លែផ្កា​កម្មវិធី "យល់ដឹង​ពី​ជំងឺ​ភ្នែក​ស្ងួត​" ទទួល​បាន​ជោគជ័យ ហើយប្តេជ្ញានឹងមកពេលក្រោយទៀត

  • 2018-11-14 08:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃទី ៩ ខែ វិច្ជិកា កន្លង​ទៅ​នេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា "​យល់ដឹង​ពី​ជំងឺ​ភ្នែក​ស្ងួត​” នៅ​ផ្សារ​ទំនើប Aeon សែន​សុខ​។ បើ​តាម​ប្រសាសន៍​លោក​ ចាប ឆៃ ហ៊ាង ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ភ្នំ​ពេញ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត និង ចែកចាយ​ផលិតផល​ថ្នាំ​បន្តក់​ភ្នែក V.Rohto Dry Eye , New V.Rohto , V.Rohto Cool ដែល​តែងតែ​យកចិត្តទុកដាក់​លើ​ការ​ថែរក្សា​សុខភាព​ភ្នែក​របស់​ប្រជា​ពល​រដ្ឋ ដោយ​ក្រុមហ៊ុន​តែងតែ​រៀបចំ​កម្មវិធី​សិក្ខាសាលា​ស្តី​ពី​ការ​ថែរក្សា​ភ្នែក​នៅ​តាម បណ្ដា​សាកល​វិទ្យា​ល័យ​នានា​ទូទាំង​ទីក្រុង​ភ្នំ​ពេញ និង​តាម​ប​ណា្ត​ខេត្ត​នានា ដើម្បី​ផ្តល់​ជូន​នូ​វ​ចំណេះដឹង​ស្តី​ពី​ការ​ថែរក្សា​ភ្នែក វិធី​ការពារ​ភ្នែក។​

សម្រាប់​ឆ្នាំ​២០១៨នេះ ក្រុមហ៊ុន​បាន​នៅតែ​បន្ត​ការ​រៀបចំ​កម្មវិធី​ពិសេសៗ ដោយ​មាន​ការចូលរួម​ពី​សំណាក់ តារា​កិ​តិ្ត​យស កញ្ញា សុ​ភ័​ក្រ កុសុ​ម៉ា ដែល​ជា​អ្នក​តំណាង​ឲ្យ​ផលិតផល V.Rohto DRYEYE និង ពិធី​ការិនី កញ្ញា DJ NaNa ព្រម​ទាំង​ចូលរួម​ដោយ​លោក វាគ្មិន លោក​វេជ្ជបណ្ឌិត ជា អាង ឯកទេស​ចក្ខុរោគ ដើម្បី​បន្ថែម​នូ​វ​ចំណេះដឹង​និង​បទ​ពិសោធ​ន៏ ដល់​ប្រជា​ពល​រដ្ឋ​ដើម្បី​ឱ្យដឹង​កាន់តែច្បាស់​ពី​របៀប​ថែរក្សា​ភ្នែក វិធី​ការពារ​ភ្នែក ដើម្បី​ទទួល​បាន​នូ​វ​សុខភាព​ភ្នែក​ល្អ ។​

គួរ​រម្លឹក​ផង​ដែលថា​ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ បាន​រៀប​ចំ​កម្មវិធី​សិក្ខាសាលា​ចំ​នួន​៣​ដង ដែល​កន្លង​មក​យើង​រៀបចំឡើង​នៅ AEON 1​។

ជា​ផ្លែផ្កា​កម្មវិធី ”​យល់ដឹង​ពី​ជំងឺ​ភ្នែក​ស្ងួត​” ទទួល​បាន​ការចាប់អារម្មណ៍​ចូល​ចូលរួម​ទទួល​យក​ចំណេះដឹង​ពី​សុខភាព​ភ្នែក ការ​ពិ​និត្យ​ភ្នែក​ដោយ​ឥតគិតថ្លៃ ការ​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ យ៉ាង​ច្រើន​ពី​អតិ​ថិ​ជន​ព្រមទាំង​ប្រិយមិត្ត​ដែល​គាំទ្រ​កម្មវិធី និង​ផលិតផល​របស់ ថ្នាំ​បន្តក់​ភ្នែក V.Rohto DRYEYE ។

ក្រុមហ៊ុន​មាន​មោទនភាព​យ៉ាង​ខ្លាំង​ហើយ​សន្យា​ថា​នឹង​នាំមក​នូ​វ​កម្មវិធី​ល្អៗ ដើម្បី​ជា​ប្រយោជន៍​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទាំងអស់​គ្នា​នៅ​កម្មវិធី​ក្រោយៗ​ទៀត​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​ទំព័រ​ហ្វេ​បុក [V.Rohto Cambodia}(https://www.facebook.com/VRohtoCambodia/) ៕

អត្ថបទ៖ ថា ម៉ាលីដា