រំភើប​ជំនួស! ស្គាល់មុខអ្នកមានសំណាងទៅមើល Taylor Swift Concert អត់អស់លុយ នៅជប៉ុន

  • 2018-11-15 04:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា គោលដៅ​ការ​ប្រគំ​តន្រ្តី​របស់​អន្តរ​ជាតិ Taylor Swift មក​កាន់​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​នេះ​គឺ​ប្រទេស​ជប៉ុន។ ក្នុង​នោះ ប្រិយមិត្ត​កម្ពុជា​ក៏​អាច​មាន​ឱកាសចូល​រួម​ដោយ​សេរី​បាន​ដែរ តាមរយៈ​កម្ពុជា​ប្រគល់​រង្វាន់​ពី Smart។

អ្នកឈ្នះរង្វាន់ធំទាំង ៣

គិត​មក​ដល់​ពេល​នេះ កម្មវិធី​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​ទាំង ៣ រូប​ហើយ គឺ​លោក លីផេង កញ្ញា សុខ លីណែត និង លោក​ លី សេរីវុធ។ ​អត្ថប្រយោជន៍​ដែល​ពួក​គេ​នឹង​ទទួល​បាន​រួម​មាន៖

  • សំបុត្រ Concert របស់ Taylor Swift នៅ​ទីក្រុងតូក្យូ ប្រភេទ VIP ចំនួន ២ សន្លឹក
  • សំបុត្រ​យន្តហោះ​ទៅ​មក​ចំនួន ២ សន្លឹក (ភ្នំពេញ – តូក្យូ) អាហារ និង​ការ​ស្នាក់​នៅ​ទីក្រុង​តូក្យូចំនួន ៤ ថ្ងៃ ៣ យប់ សម្រាប់​មនុស្ស ២ នាក់
  • ទទួល​បាន​ Original Merchandises របស់ Taylor Swift ចំនួន ១ ឈុត​មាន​តម្លៃ​សរុប ៣០៥ ដុល្លារ។

មាន​ន័យ​ថា អ្នក​ឈ្នះ​អាច​នាំ​យក​មនុស្ស​ម្នាក់​ទៅ​ជា​មួយ​បាន ដោយ​ Smart នឹង​រាប់​រង​រាល់​ការ​ចំណាយ​ទាំង​អស់ បូក​រួម​និង​ទស្សនកិច្ច​កម្សាន្ត​ផង​ដែរ។

ក្រៅ​ពី​រង្វាន់​​ធំ​ខាង​លើ កម្មវិធី​បាន​ប្រគល់​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត​ដូចជា Original Merchandises របស់ Taylor Swift ចំនួន ១ ឈុត​តម្លៃ ៣៥០ ចំនួន ៧ រង្វាន់ និង ​Original Merchandise ​តម្លៃ​សរុប ១២០ ដុល្លារ ចំនួន ២០ រង្វាន់។

ចង់​ស្គាល់​មុខ​អ្នក​ឈ្នះ​អត់? ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ សុខណា