វិធីសាកល្បងចិត្ត Crush ទាំង៥ ធានាថាឆុតខ្លាំង ដឹងថាគេស្រលាញ់ ឬក៏អត់
- 2018-12-03 10:14:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាកល្បងចិត្ត Crush ទាំង៥ ធានាថាឆុតខ្លាំង ដឹងថាគេស្រលាញ់ ឬក៏អត់
ចន្លោះមិនឃើញ
ពេលលួចស្រលាញ់នរណាម្នាក់ អ្វីដែលពិបាកបំផុត គឺមិនហ៊ានសារភាពប្រាប់គេ ព្រោះតែមិនយល់ពីចិត្តគេ មានយើង ឬក៏អត់។ តទៅនេះ ជាវិធីសាកចិត្ត Crush ងាយៗ អាចទាយដឹងថាគេមានចិត្តលើយើងដែរ ឬក៏អត់ ហើយបន្ទាប់មកអាចទៅសារភាពប្រាប់គេបាន៖
១.សរសើរគេឲ្យពេញៗមាត់ពីចំណុចល្អរបស់គេ ហើយចាំមើលប្រតិកម្ម
ពិតមែនតែគេទទួលបានពាក្យសរសើរច្រើន ពីមនុស្សជាច្រើនដូចជា ថ្នាក់ដឹកនាំកន្លែងការងារ គ្រួសារ មិត្តភក្ដិរបស់គេ គ្រួសារគេជាដើម តែនោះជាការសរសើរបែបគ្មានលាក់បង្កប់អ្វីសោះ។ យើងអាចសរសើរគេ ដោយបង្កប់ពាក្យពេចន៍ បែបលាក់អារម្មណ៍ស្នេហ៍ដូចជា៖ មិនដឹងអ្នកណាទេ មានសំណាងបានគេជាគូ? ស្អាតយ៉ាងនេះ ហើយពូកែទៀតចង់លង់ហើយ ឬបើបានជួបផ្ទាល់គួរសរសើរគេ ហើយមើលកែវភ្នែកគេ រួចចាំមើលប្រតិកម្មគេ តើមុខក្រហម ឬរំភើបប៉ុណ្ណា?
**២. សាកធ្វើឲ្យឆ្ងាយពីគេពីរបីថ្ងៃ តើគេនឹកយើងអត់?**
ចង់ដឹងចិត្តគេ មានយើង ឬក៏អត់ អាចសាកឈប់ទាក់ទងគេមួយរយៈ។ ពេលនោះ បើគេសួរថាបាត់ទៅណា? ឬក៏គេថា នឹកណាស់ និងសួរនាំពីយើងច្រើន នោះក៏អាចចាប់ចំណុចគេបានមួយផ្នែកដែរ។
៣. ឆាតទៅគេបែបកំប្លុកកំប្លែងឌឺដង
ពេលឆាតជាមួយគេម្ដងៗយកល្អ មិនបាច់រៀបរាប់រឿងរ៉ាវកម្សត់ៗប្រាប់គេច្រើនពេកទេ អាចឆាតបែបកំប្លែងនិយាយធ្វើដូចសង្សារគេខ្លះ អីខ្លះ និយាយលែងបន្លំមែន ឬក៏ជួនកាលធ្វើនិយាយឌឺៗ។ បន្ទាប់មកចាំមើលថាគេសប្បាយនឹងឆាតជាមួយយើងទេ ឬមួយក៏គេតបមកផ្លាប់ទៅ ផ្លាប់មកអត់? បើគេរីករាយ ឬឆាតមករកយើងមុន មានន័យថាគេលង់បណ្ដើរៗហើយ។
៤. ពេលមានឱកាសបបួលគេញ៉ាំអីតែ២នាក់ ហើយពេលនោះយកចិត្តទុកដាក់លើគេឲ្យណាណី
អាចថាណាត់គេក្នុងនាមជាមិត្តភក្ដិ តែពេលបានសម្រេចហើយ គួរយកចិត្តទុកដាក់ តាំងពីចាប់ម្ហូបដាក់ឲ្យ ជូតកែវ ជូតចានឲ្យ និយាយទៅបង្ហាញប្រាប់គេតែម្ដង គ្រាន់តែមិននិយាយ។ ពិសេសបាញ់កែវភ្នែកដាក់គេឲ្យចំៗបែបស្រទន់ ញញឹមឲ្យពព្រាយ ហើយចាំមើលថាគេប្រែប្រួលទឹកមុខដូចម្ដេចខ្លះ?
៥. សាកទិញកាដូឲ្យគេហើយចាំតាមដានក្នុង Story ឬ Timeline របស់គេ
អាចម្យ៉ាងទៀតនោះ គឺទិញកាដូឲ្យគេតែម្ដង។ បន្ទាប់មករង់ចាំមើលថាគេ Post អីខ្លះនៅលើ FB IG ប្រសិនបើគេបង្ហោះលក្ខណៈថា លាក់បាំងម្ចាស់កាដូនោះហើយ ជាអារម្មណ៍មួយដែលបង្ហាញថា គេពេញចិត្ត តែលក្ខណៈនៅមិនហ៊ានបើកចំហ ព្រោះយើងមិនបានសារភាពអ្វីប្រាប់ទៅគេ៕