ជឿទេថា ប្រើទូរសព្ទឬទទួលទានគ្រឿងស្រវឹងពេលបើកបរ មានអត្រាគ្រោះថ្នាក់ខ្ពស់កម្រិតណា?
- 2019-01-04 03:22:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿទេថា ប្រើទូរសព្ទឬទទួលទានគ្រឿងស្រវឹងពេលបើកបរ មានអត្រាគ្រោះថ្នាក់ខ្ពស់កម្រិតណា?
ចន្លោះមិនឃើញ
ការសិក្សាស្រាវជ្រាវមួយចំនួនអះអាងថាការទទួលទានគ្រឿងស្រវឹង និងការប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ ធ្វើឲ្យអ្នកបើកបរមានប្រតិកម្មយឺតជាងអ្នកមិនទទួលទានគ្រឿងស្រវឹង ឬប្រើទួរសព្ទ។
អង្គការមូលនិធិបង្ការបួសអាស៊ីបានរកឃើញថាអ្នកប្រើប្រាស់ទូរសព្ទពេលកំពុងបបើកបរប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍៤ដងខ្ពស់ជាងអ្នកមិនប្រើ។ ប្រភពដដែលបន្តថាជាធម្មតាអ្នកបើកបរត្រូវការពេលវេលា១,៥វិនាទីសម្រាប់សម្រេចចិត្តក្នុងការដោះស្រាយឧបសគ្គពេលបើកបរ តែថាពេលប្រើទូរសព្ទ រយៈពេលនេះកើនដល់៣វិនាទី។
ការប្រើប្រាស់ទូរសព្ទដោយពុំមានឧបករណ៍ភ្ជាប់សំឡេងពេលកំពុងបើកបរសម្រាប់អ្នកជិះម៉ូតូនឹងត្រូវផាកពិន័យជាប្រាក់ចំនួន១៥ ០០០រៀល អ្នកបើកបររថយន្តធុនស្រាល២៥ ០០០រៀល និងអ្នកបើកបររថយន្តធុនធ្ងន់ចំនួន៥០ ០០០រៀល។ នេះបើតាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍។
ថ្វីត្បិតតែគ្រោះថ្នាក់អាចកើតមានឡោះងខ្ពស់ និងមានការពិន័យបែបនេះក្តីក៏នចំនួនអ្នកបើកបរប្រើប្រាស់ទូរសព្ទនៅតែមានច្រើននៅឡើង។
បើយោងតាមលទ្ធផលសិក្សាបរស់របស់អង្គការមូលនិធិបង្ការរបួសអាស៊ីអ្នកប្រើប្រាស់ផ្លូវតាមសហគមន៍ មាន៦០ភាគរយនៃអ្នកតបសំនួរជាអ្នកបើកបរម៉ូតូប្រើប្រាស់ទូរសព្ទដៃ និងមានត១៦ភាគរយប៉ុណ្ណោះបានប្រើឧបករណ៍ភ្ជាប់សំឡេង។
ដោយឡែក ការទទួលទានគ្រឿងស្រវឹងវិញ កាសិក្សាពីផលប៉ះពាល់នៃគ្រោះស្រវឹងលើអ្នកបើកបររបស់សាកលវិទ្យាល័យបច្ចេកវិទ្យានៃក្រុងប៉េកាំង ចេញផ្សាយកាលឆ្នាំ២០១៤ បង្ហាញថាអ្នកទទួលទានគ្រោះងស្រវឹងមានអត្រាគ្រោះថ្នាក់ ចរាចរណ៍ពីរដងខ្ពស់ជាងអ្នកមិនទទួលទានគ្រឿងស្រវឹង។
បើតាមការសិក្សានេះ គ្រឿងស្រវឹងបានធ្វើឲ្យប៉ះពាល់ដល់ស្មារតីក្នុងការបើកបរ ខ្វះការប្រុងប្រយ័ត្ន និងប្រតិកម្មយឺតជាដើម។
ច្បាប់ចរាចរណ៍កម្ពុជាហាមអ្នកបើកបរមានជាតិអាល់កុល០,២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ និងអ្នកបើកបរណាមានជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ប្រឈមនឹងការជាប់ពន្ធនាគារ។
គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៨ មានចំនួន៣ ២៦៧លើក ថយចុះ៧ភាគរយបើធៀបទៅនឹងឆ្នាំ២០១៧។ ដោយឡែកចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍វិញមានចំនួន១ ៧៦១ នាក់ ថយចុះ១៩នាក់បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានសណ្តាប់ ធ្នាប់ចរាចរណ៍ផ្ឡូវគោកនៃក្រសួងមហាផ្ទៃ៕