គ្រូ AT Madrid អបអរក្បាច់អាសអាភាស ពេលឈ្នះក្រុម Juventus យប់មិញ
- 2019-02-21 02:56:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ AT Madrid អបអរក្បាច់អាសអាភាស ពេលឈ្នះក្រុម Juventus យប់មិញ
ចន្លោះមិនឃើញ
ក្រុម Atletico Madrid បានយកឈ្នះលើក្រុម Juventus ក្នុងលទ្ធផល ២-០ នាការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១។
ក្រុម AT Madrid លេងនៅមុខអ្នកគាំទ្រខ្លួនឯងពិតជាពោរពេញដោយទំនុកចិត្តខ្លាំងមែនទែន គ្រាដែលខាង Juventus វិញ ព្យាយាមណាស់ដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ក្រុមគូប្រកួតបានឡើយ។ ផ្ទុយទៅវិញ នៅនាទី៧៨ ខ្សែការពារ Gimenez បែរជារកបាន១គ្រាប់ឱ្យក្រុម AT Madrid មុនពេលប្រធានក្រុម Godin ថែមគ្រាប់ទី២នៅនាទី៨៣។ លទ្ធផល ២-០ នេះ បានរក្សារហូតចប់ការប្រកួតតែម្ដង។
អ្វីដែលគេកត់សម្គាល់ខ្លាំងជាងគេក្នុងការប្រកួតនេះ គឺកាយវិការរបស់លោក Simeone អ្នកចាត់ការក្រុម AT Madrid តែម្ដង។ នៅពេលដែលកូនក្រុមរកគ្រាប់បាល់បាន លោកបានបង្ហាញការរីករាយយ៉ាងខ្លាំង ដោយបានបែរមុខទៅរកអ្នកគាំទ្រ ហើយយកដៃក្ដោបអាអូនតូចរបស់ខ្លួន ស្រែកខ្លាំងៗតែម្ដង។ កាយវិការនេះ មើលទៅហាក់ដូចជាអាសអាភាសបន្តិច ដែលធ្វើឱ្យអ្នកគាំទ្រក្រុម Juventus មិនសប្បាយចិត្តនោះទេ។
យ៉ាងណាមិញ ឈ្នះ ២-០ ជើងទី១ នេះមិនទាន់ច្បាស់ថាក្រុមអេស្ប៉ាញមួយនេះបានឡើងវគ្គ៨ក្រុមចុងក្រោយទេ ពោលគឺពួកគេនឹងប៉ះគ្នាជើងទី២ទៀតនៅទឹកដីអ៊ីតាលីម្ដងនៅថ្ងៃទី១២ខែមីនាឆ្នាំ២០១៩ខាងមុខនេះ៕