អាថ៌កំបាំង​ថត​រូប​ស​ខ្មៅ​តាម​ដង​ផ្លូវ​ទាំង ៥ អ្នក​គួរ​ដឹង បើ​ទើប​ចាប់​ផ្ដើម

  • 2019-03-29 02:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ការ​ថតរូប​បែប​ស​ខ្មៅ គឺ​មិន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​កែ​រូបភាព​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​ត្រូវ​ចាប់​ផ្ដើម​យល់​ដឹង​តាំង​ពី​ពេល​ថត​មក​ម្លេះ បើ​អ្នក​ចង់​បាន​រូប​មួយ​សន្លឹក​ដែល​ល្អ។ អ៊ីចឹង​ធ្វើ​បែប​ណា​ទើប​ថត​បាន?

១. ពន្លឺ៖ បើ​និយាយ​ពី​ការ​ថត​រូប​ពន្លឺ​គឺ​សំខាន់​ណាស់ ហើយ​រូប​ស​ខ្មៅ​ក៏​ដូច​គ្នា ព្រោះ​ប្រសិន​រូប​របស់​អ្នក​គ្មាន​ពន្លឺ​ជះ​ចូល​នោះ​ទេ ប្រាកដ​ជា​មិន​មាន​ពណ៌​ស​ជាក់​ជា​មិន​ខាន។ ហើយ​តាម​រយៈ​ពន្លឺ​នេះ អ្នក​ក៏​អាច​ច្នៃ​ឲ្យ​មាន​ជា​ស្រមោល ឬ​ជះ​ចេញ​ជា​រូបរាង​ផ្សេងៗ​តាម​បែប​សិល្បៈ ធ្វើ​ឲ្យ​រូប​ភាព​អ្នក​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត។ ម៉ោង​ដែល​ល្អ​សម្រាប់​ទាញ​យក​ពន្លឺ​ធម្មជាតិ​នេះ​គឺ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ថ្ងៃ​ជិត​រសៀល។

២. ទីតាំង៖ ព្យាយាម​ស្វែង​រក​ទីតាំង​ណា​ដែល​មាន​រាង​ជា​អ្វី​មួយ​អាច​ជា​ត្រី​កោណ ការ៉េ រង្វង់ ឬ​ក៏​មាន​រាង​ជា​ខ្សែ​ឆ្នូតៗ​ជាដើម ដែល​ទាំង​អស់​នេះ សុទ្ធ​សឹង​តែ​អាច​បង្កើត​រូប​ស​ខ្មៅ​ដ៏​អស្ចារ្យ​មួយ​ឲ្យ​អ្នក ដោយ​គ្រាន់​តែ​ដាក់ Subject ចូល​ទៅ។ តែ​សូម​កុំ​ភ្លេច​ក្បួន Rule of Third ដោយ​ដាក់ Subject នៅ​ចំណុច​ប្រសព្វ បើ​មិន​ដូច្នោះ គុណភាព​រូប​ប្រាកដ​ជា​ថមថយ​ច្រើន​ជាក់​ជា​មិន​ខាន។

៣. មាន​មនុស្ស​កាន់​តែ​ល្អ៖ ស​ខ្មៅ​ជា​ប្រភេទ​រូប​ដែល​និយាយ​ពី​អារម្មណ៍​ច្រើន​ជាង​រូប​ពណ៌។ ដូច្នេះ ប្រសិន​បើ​អ្នក​ដាក់ Subject ជា​មនុស្ស ជាជាង​មាន​តែ​ទេសភាព នោះ​រូប​អ្នក​នឹង​កាន់​តែ​មាន​ទម្ងន់ ព្រោះ​មនុស្ស​ជា Subject បន្ថែម​អារម្មណ៍ ក៏​ដូចជា​កាន់​តែ​ទាក់​ភ្នែក​អ្នក​ទស្សនា​ផង​ដែរ។

៤. ឱកាស៖ ការ​ដែល​ស្វែង​រក​មនុស្ស​ម្នាក់​មក​ចូល​ក្នុង​ប្លង់ ហើយ​ចំ​កន្លែង​ដែល​អ្នក​ចង់​បាន​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ វា​ទាមទារ​ឱកាស និង​សំណាង​ផង​ដែរ​ដើម្បី​ផ្ដិត​រូប​ដ៏​ល្អ​ឥត​ខ្ចោះ។ យ៉ាង​ណា​បើ​អ្នក​ព្យាយាម ឱកាស​នឹង​អាច​មាន ដោយ​គ្រាន់​តែ​ស្វែង​រក​ប្លង់​ដែល​ល្អ ប្រើ​ជើង​កាមេរ៉ា​បញ្ឈរ​ចោល ហើយ​ព្យាយាម​បើក Grid រង់​ចាំ Subject ដើរ​ចូល​ប្លង់ រួច​ព្យាយាម​ថត​ម្ដង​ហើយ​ម្ដង​ទៀត នោះ​អ្នក​នឹង​បាន​រូប​ដែល​ល្អ។

៥. ប្លង់​ពី​លើ៖ ការ​ដែល​ថត​ពី​ទី​ទួល​ខ្ពស់​ណា​មួយ អាច​នាំ​អារម្មណ៍​អ្នក​មើល​រូបថត​ទៅ​កាន់​មួយ​កម្រិត​ទៀត ព្រោះ​វា​នឹង​អាច​បែង​ចែក​ភាព​ស និង​ខ្មៅ​កាន់​តែ​ច្បាស់ ជា​ពិសេស​អ្នក​យក​ស្រមោល​ជា​គោល។ តែ​ដើម្បី​ធ្វើ​បែប​នេះ​បាន អ្នក​ក៏​ត្រូវ​រង់​ចាំ​ម៉ោង​ដែល​ល្អ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ ដើម្បី​ឲ្យ​ស្រមោល​មាន​សភាព​ខ្មៅ​ដិត​ល្អ៕

អត្ថបទ៖ វិទូ