Sulli រងការរិះគន់ជាថ្មី ដោយសារមិនពាក់អាវក្នុងនៅទីសាធារណៈ (វីដេអូ)
- 2019-05-24 04:13:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sulli រងការរិះគន់ជាថ្មី ដោយសារមិនពាក់អាវក្នុងនៅទីសាធារណៈ (វីដេអូ)
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះ អតីតសមាជិកក្រុមចម្រៀង f(x) បានបង្ហោះវីដេអូខ្លីមួយ ទៅលើគណនីសង្គមផ្ទាល់ខ្លួន។ នៅក្នុងវីដេអូនេះ Sulli បានពាក់អាវខ្លីពណ៌ផ្កាឈូក ដោយមិនមានពាក់អាវក្នុងនោះទេ។
សកម្មភាពរបស់តារាស្រីរូបនេះ បានដាស់អារម្មណ៍អ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសពលរដ្ឋកូរ៉េខាងត្បូង ឲ្យមកបញ្ចេញមតិរិះគន់មិនឈប់ឈរ។ ភាគច្រើនបានរិះគន់ថា Sulli បានល្មើសនឹងសីលធម៌ និងជះឥទ្ធិពលអវិជ្ជមានដល់ក្មេងៗជំនាន់ក្រោយ។
មតិរិះគន់ធ្ងន់ដែលសង្កេតឃើញលើវិបសាយកូរ៉េ SportTV និង OSEN មានដូចជា ៖ "សូម្បីតែជនបរទេសក៏មិនស្លៀកពាក់ដូចនាងដែរ Sulli គួរតែទៅរស់នៅព្រៃអាម៉ាហ្សូនទៅ”។ គេក៏សង្កេតឃើញមានមតិការពារដូចជា ៖ "ប្រសិនបើនាងជឿជាក់នឹងធ្វើបែបនេះហើយ គ្មាននរណាហាមឃាត់នាងបានឡើង...ស្លៀកពាក់បែបនេះអាចមិនល្អ ប៉ុន្តែគ្រប់គ្នាមានជម្រើសរៀងៗខ្លួន”៕
ចុចអាន៖ ខ្សែភាពយន្តល្បីរបស់វៀតណាមយកក្មេងស្រីថតស្រើបស្រាល គេរិះគន់ចាស់ដៃ