មូលហេតុ​បែបនេះហើយ​បាន​ជាយន្តហោះស៊ីវិល​ភាគច្រើនមានពណ៌​ស

  • 2019-06-26 09:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ស៊ីវិល​ស្ទើរទាំងអស់​គឺ​មាន​ពណ៌ស ក្រោម​ហេតុ​ផល​មួយ​ចំនួន។ ទី​មួយ​គឺ ដោយ​សារ​តម្លៃ នៃ​ការ​លាបពណ៌​គឺ​មាន​តម្លៃ​ថ្លៃ​ចន្លោះពី​៥ម៉ឺន ទៅ​ដល់​ពីរ​សែន​ដុល្លារ​អាម៉េរិក​បើ​លាបពណ៌ក្រៅពី​ ស ហើយ​នេះ​គឺ​ជា​ចំនួនប្រាក់​​ដ៏​ច្រើន​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​តូចៗ​ដែល​ទិញ​យន្តហោះ​បន្តពី​ក្រុម​ហ៊ុន​ធំៗ​ និង​មួយទៀត​ក៏​​ចំណាយ​តិច​ផង​ដែរ​​លើការ​ថែទាំចំពោះ​ពណ៌​ស​។

ហេតុ​ផល​មួយ​ទៀត​គឺទាក់ទង​ទៅ​នឹង​ការផ្លាត​ជះពន្លឺព្រះអាទិត្យ​ចេញពី​យន្ត​ហោះ​ មិន​ស្រូប​កម្ដៅ​ដែល​ធ្វើ​ឲ្យ​បរិយាកាស​ខាង​ក្នុង​យន្ត​ហោះ​មិន​ឡើង​ក្ដៅ។

ក្រៅពី​នេះ​ពណ៌​ស​ធ្វើ​ឲ្យ​បុគ្គលិក​ថែទាំ​យន្ត​ហោះ​ងាយ​ដឹងថា​មាន​ស្នាមកោស ឬលេច​ធ្លាយ​នៅ​លើ​យន្ត​ហោះ។ ក្រៅពីនេះ​ពណ៌​ស​ធ្វើ​ឲ្យ​បក្សី​មើល​ឃើញ​យន្ត​ហោះ​ច្បាស់ជាង​ពណ៌​ផ្សេងទៀត។ អ្វីដែល​កាន់​តែ​ពិសេស​នោះ​គឺការ​សម្គាល់​បាន​លឿន​នៅពេល​យន្ត​ហោះ​ធ្លាក់​លើ​ដី ឬ​នៅ​លើ​សទ្រ៕

ប្រភព៖ listverse   ប្រែ​សម្រួល៖ ទូច សុខា