ក្ដៅៗ វិសាខា ​បាន​បញ្ចប់​កុងត្រា​លោក ហុក សុជីវ័ន ​ហើយ​

  • 2019-07-03 02:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់ ​វិសាខា ​បាន​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ​លោក ហុក សុជីវ័ន ​ហើយ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​នៅ​លើ​បណ្ដាញ​សង្គម Facebook ។

លោក ហុក សុជីវ័ន ​ត្រូវ​បាន​ក្លឹប​ប្រកាស​សម្រេច​បញ្ចប់​កុងត្រា ​ដែល​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​វិសាខា ​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ។ ទន្ទឹម​នឹង​ការ​សម្រេច​បញ្ចប់​នេះ​ដែរ ក្លឹប​វិសាខា ​ក៏​ជូន​ពរ​គ្រូ​បង្វឹក​រូប​នេះ​ឱ្យ​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារកិច្ច​ក្នុង​ថ្ងៃ​មុខ​ផង​ដែរ។

វិសាខា ​បច្ចុប្បន្ន​នេះ ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ក្រោយ​បញ្ចប់​ជើង​ទី​១កន្លង​ទៅ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី