UEFA ដាក់បម្រាមក្លឹបអឺរ៉ុបមួយមិនឲ្យលេងកម្មវិធី UCL និង UEL ចំនួន ១០ឆ្នាំ
- 2019-07-15 12:12:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UEFA ដាក់បម្រាមក្លឹបអឺរ៉ុបមួយមិនឲ្យលេងកម្មវិធី UCL និង UEL ចំនួន ១០ឆ្នាំ
ចន្លោះមិនឃើញ
កាលពីថ្ងៃសុក្រកន្លងទៅ សហព័ន្ធសមាគមបាល់ទាត់ទ្វីបអឺរ៉ុបបានប្រកាសគាំទ្រពីចំណាត់ការរបស់តុលាការសម្រាប់កីឡា ដែលកាត់ក្ដីឲ្យក្លឹបអាល់បានី Skenderbeu ជាប់បម្រាមមិនឲ្យចូលរួមក្នុងកម្មវិធីបាល់ទាត់ទ្វីបអឺរ៉ុបទាំងពីរថ្នាក់ រយៈពេល ១០ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួនជាង ១លានដុល្លារ។
ការសម្រេចបែបនេះធ្វើឡើងក្រោយពេលដែលក្រុមអ្នកស៊ើបអង្កេតរបស់ UEFA បានរកឃើញនូវភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ នៅក្នុងការប្រកួតរបស់ក្លឹបអាល់បានីនេះ។
ក្នុងអ្នកស៊ើបអង្កេតទាំងនោះបានរកឃើញថា ២ ប្រកួតនៃប្រកួតជម្រុះ UEFA Champions League និងប្រកួតវគ្គចែកពូលរបស់ក្លឹបកាលពីឆ្នាំ២០១៥ ត្រូវបានរៀបចំទុកជាមុន។
ជាងនេះទៅទៀត UEFA ក៏បានរកឃើញថា ក្លឹប Skenderbeu បានរៀបចំទុកជាមុននៃប្រកួតក្នុងស្រុកចំនួនប្រមាណ ៥០ប្រកួត គិតចាប់ពីឆ្នាំ២០១១។
ក្លឹបអាល់បានីមួយនេះ បានឈ្នះពានលីគកំពូលចំនួន ៧ដងហើយ ក្នុងមួយទសវត្សចុងក្រោយ។
យ៉ាងណាមិញ ក្លឹបនេះបានហៅការកាត់ក្ដីនេះថាជា ការកាត់ក្ដីដោយមិនសម្អាងលើភស្តុតាងពិតជាក់ស្ដែង ហើយប្រកាសថានឹងធ្វើការប្ដឹងតវ៉ាចំពោះការកាត់ក្ដីនេះ៕