ទើបតែឆ្នាំ ២០១៩ សោះ លេចមុខរថយន្តស៊េរី ២០២០ ៤ម៉ូដែលលើទីផ្សារកម្ពុជា
- 2019-07-16 03:39:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែឆ្នាំ ២០១៩ សោះ លេចមុខរថយន្តស៊េរី ២០២០ ៤ម៉ូដែលលើទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
ជិតចុងឆ្នាំ ២០១៩ នេះក្រុមហ៊ុនឡានធំៗបានបញ្ចេញរថយន្តស៊េរីថ្មីរបស់ខ្លួនដាក់លក់នៅលើទីផ្សារ។ មិនទាន់ដល់ឆ្នាំ ២០២០ ផងតែរថយន្តស៊េរីថ្មី ៤ម៉ូដែលបានលេចមុខនៅទីផ្សារប្រទេសកម្ពុជា សុទ្ធតែស៊េរីឆ្នាំ ២០២០។ ខាងក្រោមនេះជារថយន្តស៊េរីថ្មី ៤ម៉ូដែល ឆ្នាំ ២០២០ ដែលទើសចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសកម្ពុជា៖
១@ Toyota Avanza ស៊េរី ២០២០ មានតម្លៃ ៣ ១៩០០ ដុល្លារ
Toyota Avanza ជាប្រភេទរថយន្ត កូនកាត់មើលមួយភ្លែតស្រដៀង Toyota Rush តែវាជារថយន្តប្រភេទ Mini SUV ដែលក្រុមហ៊ុន Toyota បានអភិវឌ្ឍទាំងរូបរាងនិងបច្ចេកទេសយ៉ាងល្អឥតខ្ចោះ។ បានប្រកាសចេញជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី ៨ មិថុនា ២០១៩។
២@ Toyota INNOVA ស៊េរី ២០២០ មានតម្លៃ ៥ ៤៨០០ ដុល្លារ
គឺជារថយន្ត SUV ប្រភេទ MPV ៧កៅអី ដែលត្រូវបានផលិតឡើងក្នុងការអភិវឌ្ឍន៍ កែច្នៃ ទាំងផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ត្រូវចិត្តសម្រាប់លក្ខណៈគ្រួសារ និងសម្រាប់ប្រភេទ ស្ថាប័នរដ្ឋ សណ្ឋាគារ ធនាគារ ស្ថានទូត ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍ ជាដើម។ បានប្រកាសចេញជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី ៦ កក្កដា ២០១៩។
៣@ Range Rover Evoque ស៊េរី ២០២០ មានតម្លៃចាប់ពី ១៣៦ ៨០០ ដុល្លារ
រថយន្ត SUV ដែលមានភាពល្បីល្បាញនៅកម្ពុជា និងពិភពលោក Range Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ មានការរចនា និងកែប្រែប្រព័ន្ធបច្ចេកវិទ្យាប្លែកពីស៊េរីមុន។ មកជាមួយជម្រើសពីរគឺប្រភេទ First Edition និង ប្រភេទ SE ប្រភេទពណ៌ខ្មៅ ដែលជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់សម័យថ្មី។ បានប្រកាសចេញជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី ១៥ មិថុនា ២០១៩។
៤@ SsangYong MUSSO GRAN ស៊េរី ២០២០ តម្លៃខ្ទង់ជាង ៤ម៉ឺនដុល្លារ
SsangYong MUSSO GRAN ស៊េរី ២០២០ ជារថយន្តប្រភេទ Pick Up ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត e-XDi220 turbo ផ្ដល់នូវប្រសិទ្ធភាពខ្ពស់ និងរក្សាភាពសម្លេងស្ងាត់ស្ទើរមិនគួរឲ្យជឿ ជាមួយនឹងការបំពេញមុខងារបានយ៉ាងល្អ មានភាពល្អប្រសើរ។ រថយន្ត Musso Grand ផ្តល់ជូននូវលទ្ធផលនៃកម្លាំងអតិបរមា ១៨១ps និងកម្លាំងបង្វិល ៤១,៨ គីឡូម៉ែត្រ។ បានប្រកាសចេញជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី ២៥ មិថុនា ២០១៩៕
ចុចអាន៖
រថយន្ត Mini ប្រើអគ្គិសនីសុទ្ធ តម្លៃចាប់ពីជាង ៣ ម៉ឺនដុល្លារ
តាមដានតម្លៃ Honda PCX ស៊េរីឆ្នាំ ២០១៩ នៅសល់ប៉ុន្មានពេលនេះ?